ចាប់ខ្លួនសមាជិក ក្រុមប្រឹក្សាស្រុកថ្មពួក គណបក្សសង្គ្រោះជាតិ ក្រោយវាយអ្នកលក់ លតឆានៅក្នុងវត្ត ពោធិវាលថ្មពួក

បន្ទាយមានជ័យ៖ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៏ អាត់ ខែម បានឲ្យដឹងនៅព្រឹកថ្ងៃ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា កាលពីយប់មិញ កម្លាំងនគរបាល របស់លោកបានឃាត់ខ្លួន សមាជិកក្រុមប្រឹក្សា ស្រុកថ្មពួក មកពីគណបក្ស សង្គ្រោះជាតិម្នាក់ ពាក់ព័ន្ធការប្រើអំពើហិង្សា វាយអ្នកលក់លតឆា នៅក្នុងវត្ត ពោធិវាលថ្មពួក នៅភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ។

លោកឧត្តមសេនីយ៏ស្នងការ បានបញ្ជាក់ថា ជនបង្ករបួសស្នាមរូបនេះ មានឈ្មោះ ហឿន ឡាំ អាយុ៣៧ឆ្នាំ រស់នៅ ភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក រីឯជនរងគ្រោះវិញ មានឈ្មោះ គង់ សារិទ្ធ អាយុ៥២ឆ្នាំ រស់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

បើតាមលោកឧត្តមសេនីយ៏ស្នងការ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ថ្នាក់ដឹកនាំ និងមន្រ្តីគណបក្ស សង្គ្រោះជាតិ បានដង្ហែអង្គកឋិនទាន ចេញពីក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ឆ្ពោះទៅវត្តពោធិវាលថ្មពួក ស្រុកថ្មពួក លុះនៅវេលាម៉ោង ប្រមាណ៨និង៣០នាទី ខណ:ជនរងគ្រោះ កំពុងលក់លតឆា នៅក្បែរវត្ត ស្រាប់តែ ជនសង្ស័យ បានបញ្ជាឲ្យទៅលក់ នៅខាងជើងវត្តវិញ តែជនរងគ្រោះឆ្លើយថា ហេតុអីមកដេញតែខ្ញុំ ចុះអ្នកផ្សេង ទៀត ហេតុអី មិនដេញផង។ ភ្លាមៗនោះ ជនសង្ស័យបានស្ទុះមកវាយ ជនរងគ្រោះចំផ្ទៃមុខ ហើយជនរងគ្រោះ ក៏តបត តែត្រូវបានបក្ខពួក ជនបង្ក មកជួយចាប់ក្រៀក ជនរងគ្រោះថែមទៀត ។

ក្រោយកើតហេតុ មានការជួយអន្តរាគមន៏ ពីកម្លាំងសមត្ថកិច្ច ហើយឈានទៅដល់ការចាប់ខ្លួន ជនបង្កតែម្តង ។

លោកឧត្តមសេនីយ៏ស្នងការ បានបញ្ជាក់ថា បើទោះបីជនបង្កជាអ្នកកាន់ គណបក្សនយោបាយណាក៏ដោយ ប៉ុន្តែ ត្រូវប្រឈមមុខច្បាប់ ក្រោយប្រព្រឹត្តបទល្មើសអ្វីមួយ ហើយនៅពេលនេះ លោកបានសុំគោលការណ៏ ពីតំណាង អយ្យការ ដើម្បីតាមចាប់បក្ខពួក ជនបង្ក ដែលកំពុងរត់គេចខ្លួន ៕