ផ្ទុះអធិករណ៍ រវាងគ្រូសូត្រឆ្វេង និងស្ដាំ ចែកបក្ខពួក ផ្អើលពេញវត្ត ដោយសាររឿងហែកឋិន

បន្ទាយមានជ័យ ៖ នៅវេលាម៉ោង១០និង១០នាទី ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ មានការផ្ទុះអធិករណ៍មួយ បានកើតឡើងរវាងក្រុមគ្រូសូត្រស្ដាំ និងក្រុមគ្រូសូត្រឆ្វេងនៅក្នុងវត្តនិវេស ស្ថិតក្នុងភូមិសាលាដែង ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យផ្អើលពេញវត្ត ដោយសារខាងគ្រូសូត្រឆេង បានទាក់ទងញាតិញោមឲ្យដង្ហែបុណ្យកឋិនទាន ចូលតែខាងគ្រូសូត្រស្ដាំមិនឲ្យមានការដង្ហែបុណ្យកឋិននេះចូល។

ក្រោយពីមានការផ្ទុះអធិករណ៍នេះរួចមក គេសង្កេតឃើញមានការចុះមកអង្កេត សម្របសម្រួលពីសំណាក់មន្ទីរធម្មការ និងពុទ្ធសាសនាខេត្តបន្ទាយមានជ័យ លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ព្រមទាំងអាជ្ញាធរស្រុកមង្គលបុរី លោកគ្រូសូត្រឆ្វេងស្ដាំ និងព្រះសង្ឃ ដែលគង់នៅវត្តនេះ និងគណៈកម្មការអាចារ្យវត្តផងដែរ។ ប៉ុន្តែលទ្ធផលនៃការសម្របសម្រួលនេះយ៉ាងណានោះ នៅមិនទាន់ដឹងនៅឡើយទេចាំពេលហែកឋិនរួចសិន។

បើតាមការសាកសួរ ពីគណៈកម្មការអាចារ្យវត្ត នៅក្នុងវត្តនិវេសនេះ បានឲ្យដឹងថា រឿងនេះមិនមានអ្វីធំដុំនោះទេ វាកើតឡើងដោយសារតែមានការកាច់កុងគ្នាពាក់ព័ន្ធនឹងប្រជាប្រិយភាព ដោយខាងលោកគ្រូសូត្រឆ្វេង មានព្រះសង្ឃជាច្រើន ដែលគាត់ចេះមើលជំងឺ ចេះស្រោចទឹក អាចទាក់ទងពុទ្ធបរិស័ទច្រើនក្នុងការធ្វើបុណ្យ កសាងសមិទ្ធផលផ្សេងៗជាច្រើននៅក្នុងវត្ត។

ប្រការនេះធ្វើឲ្យខាងគ្រូសូត្រស្ដាំមិនពេញចិត្ត ហើយឲ្យតែមានការស្នើសុំអ្វីមួយ ពីសំណាក់គ្រូសូត្រឆ្វេងនោះ តែងតែមានការបង្អាក់ជានិច្ច។
ប្រភពបន្តថា នៅថ្ងៃទី២១ ខែវិច្ឆិកានេះ នឹងមានកឋិនមួយកើតឡើង ដោយផ្ដើមគំនិតពីមន្ត្រីគយ និងអភិបាលរងខេត្តបន្ទាយមានជ័យ។

ប៉ុន្តែត្រូវបានគ្រូសូត្រស្ដាំ រារាំងទៅទូលពិតប្រាប់ចៅអធិការវត្ត ដែលមានវស្សាចាស់ និងអាពាធផង ក៏មិនអនុញ្ញាតឲ្យកឋិននេះកើតឡើងឡើយ ធ្វើឲ្យរាំងស្ទះ ដល់ការដង្ហែកឋិនពីសំណាក់ពុទ្ធបរិស័ទ រហូតឈានដល់ការផ្ទុះអធិករណ៍ផ្អើលពេញវត្ត៕