បុរសម្នាក់ផ្ទុះជម្លោះ ជាមួយក្មេងស្ទាវ ទាញកាំភ្លើងបាញ់ ចំនួន៦គ្រាប់ ត្រូវចំជើងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ ហេតុការណ៍ បង្កជម្លោះមួយ រវាងបុរសម្នាក់ ដែលគេមិនស្គាល់ អត្តសញ្ញាណ ជាមួយនឹងក្រុមក្មេងស្ទាវ រហូតដល់ថ្នាក់ផ្ទុះអាវុធ ចំនួន៦គ្រាប់ របួសធ្លាយជើងយុវជនម្នាក់ និងបាននាំគ្នារត់គេចខ្លួនបាត់អស់។ សមត្ថកិច្ច មូលដ្ឋានប្រាប់ថា ហេតុការណ៍នេះ បានកើតឡើងនាម៉ោង២០និង២០នាទី យប់ថ្ងៃទី១៨ខែ វិច្ឆិកា ឆ្នាំ២០១៥ ចំណុច ផ្លូវរថភ្លើងភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅម៉ោងខាងលើមាន បុរសម្នាក់ អាយុជាង៣០ឆ្នាំ មានសៀត អាយកូម នៅចង្កេះ ជិះម៉ូតូ០១គ្រឿងម៉ាក សេ១២៥ ពណ៌ក្រហម ពេលជិះមកឈប់កន្លែង កើតហេតុ ក៏មានទំនាស់ ពាក្យសំដី ជាមួយក្មេងស្ទាវ ប្រហែល០៥នាក់ ហើយក្រុមក្មេងស្ទាវទាំងនោះ បានយកដាវកាប់លើ បុរសម្នាក់នោះ បណ្តាលឲ្យរងរបួស ស្រាប់តែបុរសនោះ បានដកកាំភ្លើង បាញ់ត្រូវជនសង្ស័យឈ្មោះ សាល ត្រូវចំជើង ហើយ ក៏រត់គេចខ្លួនទាំង សងខាងបាត់តែម្តង។

ក្រោយកើតហេតុ ក្រុមជនបង្ក បានបន្សល់ទុកម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CS-4449 និងគ្រាប់៩mm មិនទាន់មិនទាន់ផ្ទុះ ចំនួន០១គ្រាប់ រក្សាទុកនៅអាវុធហត្ថខណ្ឌ។ រីឯដាវចំនួន០៣ដើម និងសំបកគ្រាប់ត្រូវបានយក មករក្សាទុកនៅអធិការដ្ឋានខណ្ឌដូនពេញ៕