ក្រុមការងារ ក្រសួងធនធានទឹក បន្តអន្តរាគមន៍ បូមទឹកសង្គ្រោះ ស្រូវប្រាំង ប្រជាកសិករ នៅខេត្តកំពង់ធំ

កំពង់ធំ៖ ក្រុមការងារ បច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយ មន្ទីរធនធានទឹក និង ឧតុនិយមខេត្តកំពង់ធំ នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៥ បានបន្តចុះពិនិត្យការងារ បូមទឹកដាក់អាងស្តុកទឹក ប្រឡាយមេ និងបឹង-ព្រែកធម្មជាតិនានា ជូនប្រជាកសិករក្នុង ខេត្តកំពង់ធំ សម្រាប់ធ្វើការបង្កបង្កើន ផលដំណាំ ស្រូវរដូវប្រាំង ។

លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងឱ្យដឹងថា ការងារបូមទឹកដាក់អាងស្តុកទឹក ប្រឡាយមេ និងបឹង-ព្រែកធម្មជាតិ នៅក្នុងខេត្តកំពង់ធំ គិតចាប់តាំងពីថ្ងៃផ្តើម យុទ្ធនាការ រហូតមកដល់ពេលនេះ ក្រុមការងាររបស់ក្រសួង និងមន្ទីរ បាន និងកំពុងប្រើប្រាស់ម៉ាស៊ីន បូមទឹកខ្នាត មធ្យម (៦៥សេះ) សរុបចំនួន ១៨ គ្រឿង និងម៉ាស៊ីនបូមទឹកខ្នាតតូចរបស់ សហគមន៍ទំនប់ ដែលមាននៅនឹងកន្លែង ស្រាប់ សរុបចំនួន ២៨៦ គ្រឿង ។ លោកបន្តថា យុទ្ធនាការនេះ បាន និងកំពុងធ្វើនៅក្នុងក្រុងស្រុកចំនួន ០៤ រួមមាន ស្រុកស្ទោង កំពង់ស្វាយ សន្ទុក និងក្រុងស្ទឹងសែន ។

លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានប្រាប់ឱ្យដឹងថា កន្លងមកយើងមានការបារម្ភ ពីបញ្ហាទឹកសម្រាប់បង្កបង្កើនផលដំណាំស្រូវ រដូវប្រាំង ពិសេសស្រូវប្រដេញទឹក ដោយសារឆ្នាំនេះទឹកបឹង ទន្លេ សាបមានកម្រិតទាបពេក ជាហេតុធ្វើឱ្យបណ្តាអាងភ្លិចទឹក និងបឹង-ព្រែកធម្មជាតិជាច្រើនកន្លែង មិនមានទឹកហូរ ចូល ដូចរាល់ឆ្នាំនោះទេ ។ ប៉ុន្តែបន្ទាប់ពីបានអនុវត្តយ៉ាងសកម្មនូវ បទបញ្ជារបស់សម្តេចតេជោ ដើម្បីដោះស្រាយ បញ្ហាទឹកជូនប្រជាកសិករ សម្រាប់ធ្វើស្រែចម្ការ អាងស្តុកទឹក បឹង-ព្រែកធម្មជាតិជាច្រើនកន្លែង ត្រូវបានបូមទឹក បំពេញជាបន្តបន្ទាប់ ហើយបច្ចុប្បន្នប្រជាកសិករ ក៏កំពុងទាញយកទឹកពីតាម បណ្តាអាងស្តុកទឹក និងបឹង-ព្រែក ធម្មជាតិទាំងនោះ មកធ្វើការបង្កបង្កើនផលដំណាំស្រូវ រដូវប្រាំងរបស់ពួកគាត់ជាបណ្តើរៗផងដែរ។

លោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមថា មកដល់ពេលនេះ ប្រជាកសិករក្នុងខេត្តកំពង់ធំ អនុវត្តការងារបង្កបង្កើន ផលដំណាំស្រូវរដូវប្រាំង បានចំនួន ៥.៣៩៣ ហិកតា ស្មើនឹង ១៤,៩៨ភាគរយ នៃសន្ទស្សន៍ផែនការ ខណៈប្រមូល ផលដំណាំស្រូវរដូវវស្សា បានចំនួន ១៩.៦៦៧ ហិកតា ស្មើនឹងជាង ០៩ភាគរយ នៃផ្ទៃដីអនុវត្តបាន ៕