សំណុំរឿង​«ថៅកែ​អក​កេះ​២​នាក់​ឪពុក​កូន​ត្រូវ​គេ​វាយ»បញ្ជូន​ដល់​តុលាការ​ហើយ

ខេត្តកណ្តាល ៖ ខណៈ​ពេល​នេះ មន្ត្រី​ប៉េ​អឹ​ម​ខេត្តកណ្តាល​បាន​បញ្ជូន​សំណុំរឿង «​បាញ់​ឡើង​លើ​១​គ្រាប់​គំរាម​អ្នក​រាំ ឪពុក​កូន​ថៅកែ​អក​កេះ​ត្រូវ​គេ​ព្រួត​វាយ​របួសធ្ងន់​ទាំង​២​នាក់​» ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៥ វិច្ឆិកា ២០១៥ ស្ថិត​ក្នុងភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល មក​តុលាការ​ហើយ ។

កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៥ វិច្ឆិកា ២០១៥ ស្ថិត​ក្នុងភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ករណី​ប្រើ​អំពើ​ហិង្សា​មួយ​បាន​កើត​ឡើង​បណ្ដាល​ឲ្យ​បុរស​២​នាក់​ជា​ឪពុក​-​កូន​ជា​ថៅកែ​អក​កេះ​បាន​រង​របួសធ្ងន់​ ដោយសារ​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​មិន​ស្គាល់​មុខ​មួយ​ក្រុម​បាន​លប​វ៉ៃ​បន្ទាប់​ពី​សំណូមពរ​សុំ​ឲ្យ​លេងភ្លេង​៤-៥​បទ​ទៀត​មិន​បាន ។

ជន​រង​គ្រោះ​ទាំង​២​នាក់​ឪពុក​និង​កូន មានឈ្មោះ លី ម៉​ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ​ខ្មែរ ជា​ថៅកែ​អក​កេះ បាន​រង​របួសធ្ងន់​ផ្នែក​ក្បាល ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម និង​ម្នាក់​ទៀត​ជា​កូន​ឈ្មោះ លី ម៉េ​ង ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខងារ​ជា​មន្ត្រី​ប៉េ​អឹ​ម​លើ​ផ្ទៃ​ប្រទេស ប្រើប្រាស់​អាវុធ​ខ្លី​ម៉ាក​៥៤ ផលិត​នៅ​ប្រទេស​ចិន គ្មាន​លេខ នៅ​សល់​ក្នុង​បង់​៦​គ្រាប់ បាន​រង​របួសធ្ងន់​ផ្នែក​ក្បាល និង​ដៃ ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ។

សូម​បញ្ជាក់ថា បាញ់​ឡើង​លើ​១​គ្រាប់​គំរាម​អ្នក​រាំ ឪពុក​កូន​ថៅកែ​អក​កេះ​ត្រូវ​គេ​ព្រួត​វាយ​របួសធ្ងន់​ទាំង​២​នាក់

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​កាសែត​កោះ​សន្តិភាព