មន្ត្រី​បសុពេទ្យ​ខេត្ត​​​ចុះ​​ពិនិត្យ​គុណភាព​សាច់​ជ្រូក​ សាច់​គោ​ និង​សាច់​បក្សីក្នុង​ផ្សា​រលើ​​កំពង់​ឆ្នាំង

ខេត្តកំពង់ឆ្នាំង ​៖  ដើម្បី​ធានា​សុខ​សុវត្ថិភាពលើ​ចំណីអាហារ ​​សាច់គ្រប់​ប្រភេទ​ដល់​ប្រជាពលរដ្ឋ​ទិញយក​ទៅ​បរិភោគ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ​វិច្ឆិកា ​២០១៥ មន្ត្រី​ការិយាល័យ​បសុពេទ្យ​ខេត្ត​មួយ​ក្រុមបានចុះ​​ទៅ​ពិនិត្យ​ការ​លក់​សាច់​ជ្រូក សាច់​គោ និង​សាច់សត្វ​ប​ស្សី របស់​អាជីវករ​នៅ​ក្នុង​ផ្សា​រលើ ​ក្រុងកំពង់ឆ្នាំងដើម្បី​ពិនិត្យ​មើល​គុណភាព​សាច់ក្នុង​គោលបំណង​ថែរក្សា​សុខភាពដល់​អ្នក​បរិភោគ​។

លោក ក្រឹ​ង សំអាត ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត បានឱ្យ​ដឹង​ថា​ អនុវត្ត​តាម​អនុ​ក្រិ​ត្យលេខ​១០៨របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មន្ត្រី​បសុពេទ្យ​ខេត្តជា​ប្រចាំ​បាន​ចុះ​ពិនិត្យ​គុណភាព​សាច់​គ្រប់​ប្រភេទ មាន​ជ្រួក មាន់​ទា គោ ក្របី ដែល​លក់​នៅ​ក្នុង​ទីផ្សារ ក្នុង​នោះ​បាន​ណែនាំ​ដល់​អាជីវក​រដាក់​តាំង​សាច់​លក់ដូរឱ្យ​មាន​អនាម័យ និង​មានគុណ​ភាពល្អ, សាច់សត្វ​ដាក់​លក់ត្រូវ​មាន​បោះត្រា​ពី​ភ្នាក់ងារ​បសុពេទ្យ​ខេត្ត និង​មាន​លិខិតបញ្ជាក់​ពី​គុណភាព អនាម័យ ។

ការត្រួតពិនិត្យ​បែប​នេះដើម្បី​ទប់ស្កាត់​ការ​ពិឃាត​សត្វ​លក់​មក​ពី​មជ្ឈដ្ឋាន​ផ្សេង​ៗ ដែល​គ្មាន​ការ​ពិនិត្យត្រឹមត្រូវ ​និង​អាច​រាលដាល​ឆ្លង​ជម្ងឺផ្តាសាយបក្សី ឬ​ជម្ងឺឆ្លង​ផ្សេង​ៗ មក​ក្នុង​ខេត្ត​៕
    ​