ងាយ​បំផុត​បើ​ចង់​ដឹង​ថា​មិត្ត​របស់​អ្នក​បាន​ Like រូបភាព​អ្វី​​ខ្លះ​លើ​ Facebook

ងាយ​បំផុត​បើ​ចង់​ដឹង​ថា​មិត្ត​របស់​អ្នក​បាន​ Like រូបភាព​អ្វី​​ខ្លះ​លើ​ Facebook

នៅ​ក្នុង​ឆ្នាំ​២០០៩​បណ្ដាញ​សង្គម​ Facebook បាន​បង្ហាញ​ពី​មុខងារ​ “Like” ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ងាយ​ស្រួល​បង្ហាញ​ការ​ចូល​ចិត្ត​របស់​ខ្លួន​ទៅ​លើ​រូបភាព ​ឬ​ Post ណា​មួយ។ រយៈ​ពេល​៦​ឆ្នាំ​មក​ហើយ​អ្នក​ប្រើ​ប្រាស់​ភាគ​ច្រើន​អាច​នឹង​មិន​ចាំ​ទេ​ថា​ ខ្លួន​ឬ​មិត្តភ័ក្ដិ​​បាន​ Like រូបភាព​អ្វី​ខ្លះ​នោះ។​ តែ​ជា​មួយ​នឹង​មុខងារ​ថ្មី​របស់​ Facebook ​អាច​មើល​ដឹង​បាន​ថា​ កន្លង​មក​អ្នក​ ឬ​ មិត្តភ័ក្ដិ​អ្នក​បាន​ Like រូប​អ្វី​ខ្លះ​លើ​ Facebook។​

 

ដំបូង​ត្រូវ​សម្រេច​ថា​អ្នក​ចង់​ Search ពី​អ្នក​ណា។ ឧទាហរណ៍​ថា​ចង់​ Search ពី​រូប​ដែល​ស្ថាបនិក​ Facebook បាន​ចុច​ Like កន្លង​មក។ គ្រាន់​តែ​វាយ​ពាក្យ​ថា​ “photo liked by Mark Zuckerberg” នៅ​ត្រង់​ប្រអប់​ Search រួច​ចុច​ Enter។

 

ងាយ​បំផុត​បើ​ចង់​ដឹង​ថា​មិត្ត​របស់​អ្នក​បាន​ Like រូបភាព​អ្វី​​ខ្លះ​លើ​ Facebook

 

ពេល​រួច​រាល់​វា​នឹង​បង្ហាញ​ពី​រូបភាព​ដែល​​លោក​ Mark បាន​ចុច​ Like។ ចុច​លើ​ពាក្យ​ “See More” ដើម្បី​មើល​រូបភាព​ជា​ច្រើន​ទៀត។

 

ងាយ​បំផុត​បើ​ចង់​ដឹង​ថា​មិត្ត​របស់​អ្នក​បាន​ Like រូបភាព​អ្វី​​ខ្លះ​លើ​ Facebook

 

ប្រសិន​បើ​អ្នក​ចង់​ Search ពី​អ្នក​ផ្សេង​ គ្រាន់​តែ​ជំនួស​ឈ្មោះ​ចូល​ទៅ​ក្នុង​ប្រអប់​ Search បន្ទាប់​ពី​ពាក្យ​ “photo liked by” ជា​ការ​ស្រេច។ បញ្ជាក់​ថា​អ្នក​ក៏​អាច​ Search ពី​​រូប​ដែល​ខ្លួន​បាន​ Like ដោយ​វាយ​ពាក្យ​ថា​ “photo liked by me”៕​

 

​​​​
ចុច​អាន៖ លើ​ iPhone មាន​ចំណុច​សម្ងាត់​មួយ​អាច​មើល​ឃើញ​ពី​កន្លែង​​​ដែល​អ្នក​ធ្លាប់​ទៅ​កាល​ពី​មុន​បាន

 

 

ងាយ​បំផុត​បើ​ចង់​ដឹង​ថា​មិត្ត​របស់​អ្នក​បាន​ Like រូបភាព​អ្វី​​ខ្លះ​លើ​ Facebook

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​​​​​​​​​​​​​​​​​​​​ TechInsider

នាំមកជូនដោយ

ងាយ​បំផុត​បើ​ចង់​ដឹង​ថា​មិត្ត​របស់​អ្នក​បាន​ Like រូបភាព​អ្វី​​ខ្លះ​លើ​ Facebook