វិ​ធី​ធ្វើ​ទឹក​គ្រឿង​

​គ្រឿង​ផ្សំ៖​ - ​ត្រីរ៉ស់ ​យក​ស្រកាចេញ ​លាង​ទឹ​ក​អោយ​ស្អាត​
- សណ្ដែ​កដី ​បុក​អោយ​រៀង​ម៉ដ្ឋបន្តិច
- ​ប្រហុក​ចិញ្ច្រាំអោយម៉ដ្ឋ​
- ​ជីនាងវង ​ជីបន្លា ស្លឹក​ខ្ទឹម​
- បន្លែរួម​មាន ត្រសក់ សណ្ដែកគួរ ​ព្រលឹត ស្នោ ​ត្រកួន ...។ល។
- ​អំបិល​ ស្ករស ម្សៅស៊ុប​ និង​ក្រូចឆ្មា​
វិ​ធី​ធ្វើ​ទឹក​គ្រឿង​
រ​បៀបធ្វើ​៖​- ដាក់​ដាំទឹក​អោ​យ​ពុះ រួច​ដាក់ត្រី និងម្សៅស៊ុប​បន្តិច ស្ងោរ​ត្រីអោយ​ឆ្អិន​ហើយ​ស្រង់ចេញ ទុក​អោយត្រជាក់​បន្តិច ​ហើយ​យក​មក​បេះ​សាច់​ត្រី​ចេញ​អោយ​អ​ស់ បន្ទាប់​មក​យក​មក​បុក ​អោយ​ម៉ដ្ឋ ទុក​មួយ​អន្លើរ
- ​ដាក់ដាំ​ទឹក ​( ប​ន្តិច​បាន​ហើយ ​) ទុក​អោយ​ពុះ រួច​ដាក់ប្រហុកចូល ទុកអោយ​ឆ្អិន​
- ​បន្ទាប់មកយក​ទឹកប្រហុក​មក​ដាក់ ​ជាមួយសាច់ត្រី (​ប្រហុក​ដាក់តិច រឺច្រើន​តាម​ការចូលចិត្ត ) ហើយដាក់​ ម្សៅ​ស៊ុប ស្ករ​ស ​អំបិល ​និង ​ទឹកដែលយើងបាន​ស្ងោរ​ត្រី​ហើយនោះចូល ​(បើចង់​ធ្វើ​ខាប់ដាក់​ទឹកស្ងោរត្រី​បន្តិច​បានហើយ ​តែ​បើ​ចង់​បាន​រាវ​ដាក់​អោយ​រៀងច្រើនបន្តិច) កូរចូលគ្នាអោយ​សព្វ រួច​ដាក់សណ្ដែក​ដី ​និង ច្របាច់​ទឹក​ក្រូច​ឆ្មាចូល ​កូរអោយសព្វ ភ្ល​ក់​មើលអោយ​ល្មម ​តាម​ការ​ចូល​ចិត្ត
- ​បន្ទាប់​មក​ដាក់ ​ជី​នាង​វងហាន់រួចចូល ហើយកូរអោយ​សព្វ​
- ​យកមកទទួល​ទានជាមួយ​បន្លែ ដែល​យើងបានរៀប​ចំទុក ​រួច​ជាការ​ស្រេច​ ។ ​បន្លែយកទៅដាក់​ក្នុង​ទូទឹកកក ឬធុង​ទឹកកក ​ទុក​អោយ​ត្រជាក់ ​គឹបន្ថែម​រសជាតិ​ និងដាក់​ម្ទេសថែម​ចូល​បន្តិចទៀត អោយកាន់​តែ​ឆ្ងាញ់ ​៕​
វិ​ធី​ធ្វើ​ទឹក​គ្រឿង​
ដោយ៖ ឈូក ស
ប្រភព៖ មុខម្ហូបប្រចាំគ្រួសារ

  • វិ​ធី​ធ្វើ​ទឹក​គ្រឿង​已关闭评论
  • 276 views
  • Hide Sidebar
    A+
Publish on:2015/11/19  Category:សុខភាព
Tags: