គួរតែ​ប្រុង​ប្រយ័ត្ន​ជាមួយ​នឹង​​គណនី Instagram របស់​​អ្នក ប្រសិន​បើ​ប្រើ​កម្មវីធី​កែ​រូបភាព​ទាក់​ទៅ​នឹង កម្មវីធី Instagram!!!

ថ្មីៗនេះ ក្រុមហ៊ុនបណ្តាញ​សង្គម Instagram បាន​ប្រកាស​កែ​​ប្រែ នូវ​គោល​ការណ៍ មួយ​ចំនួន​របស់​ខ្លួន ដោយ​បាន​ហាម មិន​អោយ តម្លើង​កម្មវិធី បន្ទាប់​បន្សំ (third-party apps) ដែល​ទាក់​ទង ទៅ​នឹង កម្មវិធី Instagram ហើយបើមិនដូច្នោះទេនោះ អ្នកនឹងប្រឈមមុខ នឹងការលួច គណនីតែម្តង។

គួរតែ​ប្រុង​ប្រយ័ត្ន​ជាមួយ​នឹង​​គណនី Instagram របស់​​អ្នក ប្រសិន​បើ​ប្រើ​កម្មវីធី​កែ​រូបភាព​ទាក់​ទៅ​នឹង កម្មវីធី Instagram!!!

គួរបញ្ជាក់ដែរថា កន្លងមកនេះ មានកម្មវិធីច្រើនណាស់ ដែលប្រើប្រាស់ ជាមួយនឹងកម្មវិធី Instagram ដែល​ក្នុងនោះ មានដូចជា កម្មវិធីកែររូបភាព, កម្មវិធីមើលអ្នក Followers យើងជាដើម ហើយដែល កម្មវីធី​ទាំងនេះហើយ គឺជាកម្មវិធីបន្ទាប់បន្សំ ដែលអាចបើកផ្លូវ អោយជនមិនល្អ ឆ្លៀតឱកាស​ លួចយកនូវ គណនី របស់អ្នក បានយ៉ាងងាយស្រួល។

គួរតែ​ប្រុង​ប្រយ័ត្ន​ជាមួយ​នឹង​​គណនី Instagram របស់​​អ្នក ប្រសិន​បើ​ប្រើ​កម្មវីធី​កែ​រូបភាព​ទាក់​ទៅ​នឹង កម្មវីធី Instagram!!!

ហេតុដូច្នេះហើយ ប្រសិនបើអាច លោកអ្នកគួរតែ លុបវាចោល ហើយឈប់ប្រើកម្មវិធី ទាំងនោះទៅ បើ​មិន​ចង់ បាត់បង់នូវ គណនីរបស់អ្នក ដែលមានចំនួនអ្នក Followers ច្រើន និងមានអ្នកស្គាល់ច្រើន។ មួយវិញទៀត ប្រសិនបើ គណនីនោះ ជាគណនីជំនួញរបស់អ្នក ទៀតសោតនោះ វាច្បាស់ជាបញ្ហា ដ៏ធំ​មួយ ជាក់ជាមិនខាន។

  • ដោយ: Mai
  • 10:29 AM, 19 November
  • ប្រភព: Techspot
  • Tag: ចំណេះដឹងទូទៅ