​រថយន្ត​ដឹក​ស៊ីម៉ង់ត៍ បុក​រថយន្ត​ដឹក​ភេសជ្ជៈ​ខា​រ៉ា​បាវ ស្លាប់​និង​របួស​៦​នាក់​

តាកែវ: ឧបទ្ទវហេតុ​គ្រោះថ្នាក់​មួយ បាន​ឆក់យក​ជីវិត​មនុស្ស ៥​នាក់ និង​ម្នាក់​រងរបួស​ធ្ងន់ ក្នុងករណី​រថយន្ត ដឹក​ស៊ីម៉ង់ត៍ បើក​បុក​ជាមួយ​រថយន្ត​ដឹក​ភេសជ្ជៈ​ខា​រ៉ា​បាវ ដែល​បើក​បញ្ច្រាសទិស​គ្នាចំ​ពីមុខ​ពេញទំហឹង​។

​ហេតុការណ៍​ដ៏​រន្ធត់​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៥​និង​៣០​នាទី ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៣ ភូមិ​ទួល​តា​ចិន ឃុំ​ខ្វា​យ ស្រុក​សំរោង ខេត្តតាកែវ ។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា  ជនរងគ្រោះ​៥​នាក់ បាន​បាត់​បង់ជីវិត សុទ្ធតែ​ប្រុស​។ រីឯ​ម្នាក់ទៀត រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ ។ សមត្ថកិច្ច​នៅ​មិនទាន់​ដឹងពី​អត្តសញ្ញាណ​ជនរងគ្រោះ​នៅឡើយ​ទេ ។​

​ប្រភព​ដដែល បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ មាន​ឧបទ្ទវ​ហេតុនេះ​ឡើង គឺ​បានឃើញ រថយន្ត​ដឹក​ស៊ីម៉ង់ត៍ ធន់​យក្ស​១​គ្រឿង បាន​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ក្នុង​ល្បឿន​លឿន (​សង្ស័យ​តៃកុង​ងងុយដេក​)​។ ខណៈ​មកដល់​ចំណុច កើតហេតុ​ខាងលើ រថយន្ត​នេះបាន​រេ​ចង្កូត ទៅបុក​រថយន្ត ដឹក​ភេសជ្ជៈ​ខា​រ៉ា​បាវ ដែល​បើក​បញ្ច្រាសទិស​គ្នា ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​មាន​អ្នកស្លាប់ ៥ នាក់ ភ្លាមៗ​នៅនឹងកន្លែង និង​ម្នាក់​របួសធ្ងន់​។​

​ក្រោយពី​កើតហេតុ គេ​បានឃើញ​កម្លាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ បាន​សហការគ្នា ជួយ​គាស់ និង​ទាញយ ជនរងគ្រោះ មក​ក្រៅ ។ ចំណែក​ជនរងគ្រោះ ដែល​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​។ សាកសព​ទាំង​៥​នាក់ ត្រូវបាន​សមត្ថកិច្ច​បា​ន​ស្រាវជ្រាវ រក​ក្រុមគ្រួសារ​សព ឲ្យ​មក​ទទួលយក ទៅ​ចាត់ចែង​ធ្វើបុណ្យ​។ រីឯ​មធ្យោបាយ​ទាំង ២ គ្រឿង ត្រូវបាន​ស្ទួ​ច យកទៅ​រក្សាទុក នៅ​កាន់​ការិយាល័យ​ចរាចរ​ស្រុក រង់ចាំ​ចាត់ការ​តាម​នីតិវិធី​៕V/S

​រថយន្ត​ដឹក​ស៊ីម៉ង់ត៍ បុក​រថយន្ត​ដឹក​ភេសជ្ជៈ​ខា​រ៉ា​បាវ ស្លាប់​និង​របួស​៦​នាក់​

​រថយន្ត​ដឹក​ស៊ីម៉ង់ត៍ បុក​រថយន្ត​ដឹក​ភេសជ្ជៈ​ខា​រ៉ា​បាវ ស្លាប់​និង​របួស​៦​នាក់​