​ជនជាតិ​ថៃ​មួយក្រុម​ផ្តល់​អង្ករ ៥​តោន អោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ

​សៀមរាប: អង្ករ​ចំនួន​៥​តោន ត្រូវបាន​ជនជាតិ​ថៃ​មួយក្រុម បាន​ផ្តល់ជូនលោកនាយ​ឧ​ត្ត​ម សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​មេបញ្ជាការ នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤​និង​ទី​៥ ។ ពិធី​ប្រគល់ និង​ទទួល បានធ្វើ​ឡើង នៅ​ល្ងាច​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ស្ថិតនៅក្នុង​ស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប ដោយមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង រ៉ា  មេបញ្ជាការរងនគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ តំណាងអោយ​នាយ ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ​។​
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍ ខេង រ៉ា បាន​បញ្ជាក់ថា អង្ករ​ទាំង​៥​តោន​នេះ គឺ​ជនជាតិ​ថៃ ធ្វើឡើង​តាមរយៈ នៃ​ការ​រាប់អាន​គ្នា រវាង​ថៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ព្រោះថា ក្រុម​ជនជាតិ​ថៃ​ទាំងនោះ គឺជា​អ្នករកស៊ី​នៅ​ប្រទេស​ថៃ​ផង និង​នៅ​កម្ពុជា​ផង​។​
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍ ខេង រ៉ា បាន​បញ្ជាក់ថា អង្ករ​ទាំងនេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ នឹង​ប្រគល់​ជូនទៅ​ស្នងការ​នគរបាល ខេត្តសៀមរាប ដើម្បី​ទុក​ជូន​មន្ត្រីនគរបាល ហូបចុក​ប្រចាំថ្ងៃ ក្នុងការ​ការពារ​សន្តិ​សុខ សុវត្ថិភាព ជូន​ភ្ញៀវ​ជាតិ អន្តរជាតិ​និង​ប្រជាជន​។​
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍ ខេង រ៉ា បានបញ្ជាក់​ជូន​ម្ចាស់​អំណោយ​ថា  ប៉ុន្មាន​ថ្ងៃនេះ​នាយ ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បានទទួល​គ្រឿងឧបភោគ បរិភោគ​ពី​សប្បុរសជន​ជា​បន្ត បន្ទាប់ ដើម្បី​បែង​ចែកជូន​នគរបាល ហូបចុក​ប្រចាំថ្ងៃ ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ អះអាងថា ការប្រើប្រាស់​អង្ករ​នេះ មិនអោយ​ម្ចាស់​អំណោយ ខកចិត្ត​ឡើយ​។​
​    ​
​ជាមួយ​ការទទួល​អង្ករ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍ ខេង រ៉ា ក្នុងនាម​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ក៏​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ ម្ចាស់​អំណោយ​ដែល​លះបង់​ថវិកា និង​កំលាំងកាយ​ចិត្ត ធ្វើដំណើរ​ពី​ទីក្រុង​បាងកក មក​ផ្តល់​អង្ករ​ជូន​ដល់​នាយ​ឧ​ត្ត​ម​សេនីយ៍​។ លោក ខេង រ៉ា ក៏បាន​អំពាវនាវ​អោយ ជនជាតិ​ថៃ​នោះ​បន្ត​ផ្តល់​អង្ករ ជា​បន្តបន្ទាប់​ទៀត​នៅពេលខាងមុខ​៕V/S

​ជនជាតិ​ថៃ​មួយក្រុម​ផ្តល់​អង្ករ ៥​តោន អោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ

​ជនជាតិ​ថៃ​មួយក្រុម​ផ្តល់​អង្ករ ៥​តោន អោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ

​ជនជាតិ​ថៃ​មួយក្រុម​ផ្តល់​អង្ករ ៥​តោន អោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ