មីយ៉ាន់ម៉ា កំពុងធ្វើសេចក្ដីព្រាងច្បាប់ នៃកិច្ចចរចា នយោបាយ ដោយសន្តិភាព

រ៉ង់ហ្គូន ៖ ក្រោយពីការបោះឆ្នោតជាតិរួម បច្ចុប្បន្ននេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា បាន និងកំពុង ធ្វើសេចក្ដី ព្រាងច្បាប់ សម្រាប់បង្កើតតុចរចានយោបាយ ប្រយោជន៍ឈានដល់ការបញ្ចប់ ជម្លោះប្រដាប់អាវុធនៅក្នុង ប្រទេស ដោយ បង្កើតគណៈកម្មការរួម លើកិច្ចចរចាត្រីភាគី ដើម្បីចាប់ផ្ដើម ធ្វើសេចក្ដីព្រាងច្បាប់ ក្រោមដំណើរការសន្ដិភាព។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះបន្ដទៀតថា គណៈកម្មការ ចំនួន ៤៨រូប នឹងបែងចែកជា ៣ក្រុមចំនួន ១៦រូបតំណាងរដ្ឋាភិបាល ក្រុមប្រដាប់ អាវុធជនជាតិដើមភាគ តិច និងបណ្ដា គណបក្សនយោបាយ នឹងដឹកនាំកិច្ចចរចា ។ នេះបើ យោងតាមកិច្ចប្រជុំថ្ងៃទី២ នៃកិច្ចប្រជុំ សម្របសម្រួល ការ អនុវត្តរួម លើកិច្ចព្រមព្រៀង បទឈប់បាញ់នៅទូទាំងប្រទេស ដែលធ្វើឡើងកាលពីថ្ងៃ ពុធម្សិលមិញនេះ នៅទី ក្រុងណៃពិដោ ។

សេចក្ដីពា្រងច្បាប់ សម្រាប់កិច្ចពិភាក្សានយោបាយ ត្រូវបានគេរំពឹងថា នឹងអាចចាប់ផ្ដើម មុនថ្ងៃទី១៤ ខែធ្នូ ខាង មុខនេះ បើយោងតាមការកំណត់ពេលវេលា ក្នុងកិច្ចព្រមព្រៀង បទឈប់បាញ់គ្នា ដែលបានកំណត់រួច ហើយ កិច្ច ពិភាក្សាជាផ្លូវការនេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមមុនថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីកិច្ច សន្ទនានយោ បាយ ត្រូវបានចុះហត្ថលេខា លើដំណើរការសន្តិភាព ចំពោះរដ្ឋាភិបាលថ្មីនេះ ៕

មីយ៉ាន់ម៉ា កំពុងធ្វើសេចក្ដីព្រាងច្បាប់ នៃកិច្ចចរចា នយោបាយ ដោយសន្តិភាព