​Francois Hollande៖ ពិភពលោក​កំពុង​រង​ការគំរាមកំហែង​ពី​ក្រុម​ឧទ្ទាម​ISIS

បារាំង​៖ប្រធានាធិបតី​បារាំង​លោក Francois Hollande បាន​ថ្លែងថា ក្រុម​ឥស្លាម​ជ្រុលនិយម ISIS បាន​កំពុងតែ​គំរាមកំហែង​ដល់​ពិភពលោក​ទាំងមូល បន្ទាប់ពី​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ នៅក្នុង​ទីក្រុង​ប៉ារីស​កាលពី ថ្ងៃ​សុក្រ ទី​១៣ វិច្ឆិកា ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១២៩​នាក់​។​

​លោក Hollande បាន​ថ្លែងថា បារាំង​បាន​នឹង​កំពុង​ធ្វើសង្គ្រាម​ប្រឆាំង​ពួក​ភេរវកម្ម ISIS នៅ ក្នុងប្រទេស​ស៊ី​រី​តាមរយៈ​ការបញ្ជូន​យន្តហោះ​ចម្បាំង​ជា​បន្តបន្ទាប់ និង​អំពាវនាវ​ឲ្យ​សម្ព័ន្ធមិត្ត​ជួយ​ជ្រោមជ្រែង​ក្នុង​យុទ្ធនាការ​នេះ​ផងដែរ​។​

​គួររម្លឹកថា ក្រោយ​ការវាយប្រហារ​នៅ​ប៉ារីស ក្រុម ISIS បាន​ចេញមក​ប្រកាសថា ជា​អំពើ​របស់​ពួកគេ​។ ទន្ទឹម​នោះ​ក្រុម​ឧទ្ទាម​នេះ​ក៏បាន​ប្រកាស​ផងដែរ​ថា គោលដៅ​វាយប្រហារ​បន្ទាប់​របស់​ពួក​គឺ​ទីក្រុង​វ៉ា​ស៊ី​ង​តោន របស់​អាមេរិក និង​អង់គ្លេស​ជា​គោលដៅ​បន្ទាប់​។ នេះ​បើតាម​សារ និង​វីដេអូ​ឃ្លី​ប​ជា​បន្តបន្ទាប់ នៅលើ​បណ្តាញ​សង្គម Facebook ដែល​អាច​នឹង​វាយប្រហារ នៅតាម​ទីប្រជុំជន​នានា​មានដូចជា ផ្សារ​ទំនើប រោងភាពយន្ត សួន​កម្សាន្ត និង​ពហុ​កីឡដ្ឋាន​ធំៗ​មួយចំនួន នៅ​ថ្ងៃបុណ្យ​ណូអែល​៕

​Francois Hollande៖ ពិភពលោក​កំពុង​រង​ការគំរាមកំហែង​ពី​ក្រុម​ឧទ្ទាម​ISIS