​ក្រុម ISIS គំរាម​វាយប្រហារ​អគារ Time Square របស់​អាមេរិក

ញូវយ៉ក​៖​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ISIS បាន​ចេញពី​វីដេអូ​ថ្មី​មួយទៀត​ដោយ​គំរាម​វាយប្រហារ​អគារ​Time Square ស្ថិតក្នុង​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក​។ នេះ​បើ​យោងតាម​សារព័ត៌មាន​Fox News​ចេញផ្សាយ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ វិច្ឆិកា​នេះ​។ 

​    ​គួរ​បញ្ជាក់ថា នេះ​ជាការ​វីដេអូ​គំរាម​លើក​ទី​២ របស់ ISIS គ្រា​ដែល​លើក​ទី​១ បាន​គំរាម​វាយប្រហារ​ទីក្រុង​វ៉ាស៊ីនតោន ក្រោយ​វាយប្រហារ​ទីក្រុង​ប៉ារីស​៣​ថ្ងៃ ហើយ​ក៏បាន​លើកឡើងថា «​ការវាយប្រហារ​ប៉ារីស គឺជា​ចំណុច​ចាប់ផ្តើម​តែប៉ុណ្ណោះ​»​។​

​ទន្ទឹម​នោះ​ក្រុម​ឧទ្ទាម ISIS ក៏បាន​គំរាមកំហែង​វាយប្រហារ​ទីតាំង​ជាច្រើន​ទៀតផង​ដែរ ក្នុងនោះ​ក៏មាន​អង់គ្លេស ប៊ែ​ល​ហ្ស៊ិ​ក និង​អាល្លឺម៉ង់​ផងដែរ ជាពិសេស​នៅតាម​ទីប្រជុំជន មួយចំនួន​ផ្សេងៗ​ទៀត​៕ 

​ក្រុម ISIS គំរាម​វាយប្រហារ​អគារ Time Square របស់​អាមេរិក