អគ្គិភ័យ​ឆាបឆេះ​ផ្ទះមួយ​កន្លែង​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់

ខេត្តកណ្តាល​៖​គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ស្ថិតក្នុង ភូមិ​ចាម​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល​។ 

​    ​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ សាន់ ម៉ា​ទី ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​លក់ដូរ មាន​ប្តី ឈ្មោះ កូប រ៉ាវី បាន​ស្លាប់​នៅក្នុង​ករណី​អគ្គិភ័យ​ខាងលើនេះ និង​សម្ភារ​:​ខូចខាត រួមមាន​: ទូរ​ទឹកកក ម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនបូមទឹក​០១​គ្រឿង ម៉ាស៊ីន​បាញ់ថ្នាំ និង​សម្ភារ​:​ឥ​វ៉ាន់ លក់​ចាប់ហួយ​នៅក្នុង​ផ្ទ​:​មួយចំនួនទៀត​។ 

​    ​មុន កើតហេតុ​ជនរងគ្រោះ បាន​លក់ដូរ​ក្នុងផ្ទះ​តែម្នាក់ឯង ដូច​សព្វដង តែ​ក្រោយមក​ស្រាប់តែ​ឃើញ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ចេញពី​ក្នុងផ្ទះ ពេលនោះ​អ្នកជិតខាង ឃើញ​ក៏​នាំគ្នា​ជួយ​ដួស​ទឹក​ជះ​ពន្លត់ មួយសន្ទុះ​ក្រោយមក​ភ្លើង​ក៏បាន​រលត់ និង​នាំគ្នា​ចូលទៅ​ក្នុងផ្ទះ​ដើម្បី ជួយ​ជនរងគ្រោះ តែ​ពេលនោះ​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​។ 

​    ​តាម​ការសន្និដ្ឋាន​ជា​ជំហាន​ដំបូង អគ្គិភ័យ​ខាង​លើង អាច​បណ្តាលមកពី​ដាំបាយ​រួច​ឆាបឆេះ​សាំង ដែល​ទុក​នៅក្នុង​ផ្ទះ​នោះ​៕ 

អគ្គិភ័យ​ឆាបឆេះ​ផ្ទះមួយ​កន្លែង​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់
អគ្គិភ័យ​ឆាបឆេះ​ផ្ទះមួយ​កន្លែង​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់
អគ្គិភ័យ​ឆាបឆេះ​ផ្ទះមួយ​កន្លែង​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់