Klopp ក្លាយ​ជា​តួ​សម្ដែង​ក្នុង​ពាណិជ្ជកម្ម​ថ្មី​របស់​រថយន្ត Opel


Klopp ក្លាយ​ជា​តួ​សម្ដែង​ក្នុង​ពាណិជ្ជកម្ម​ថ្មី​របស់​រថយន្ត Opel

លោក Jurgen Klopp ដែល​មក​ជំនួស​តំណែងRodgers នៅ Anfield កាល​ពី​ខែមុន ថ្មីៗនេះ​បាន​លេច​មុខ​នៅ​ក្នុង​ពាណិជ្ជកម្ម​របស់ Opel ដែល​ជា​ក្រុមហ៊ុន​រថយន្ត​របស់​អាល្លឺម៉ង់។

 

Klopp ក្លាយ​ជា​តួ​សម្ដែង​ក្នុង​ពាណិជ្ជកម្ម​ថ្មី​របស់​រថយន្ត Opel

 

អ្នក​ចាត់ការ​ទូទៅ​ជនជាតិ​អាល្លឺម៉ង់ បាន​ក្លាយ​ជា​តួ​សម្ដែង​ផ្សព្វផ្សាយ​ពី​ភ្លើង​ហ្វា​រថយន្ត​ដែល​ជា​ផលិតផល​ថ្មី​របស់​ក្រុមហ៊ុន។ ​ក្នុង​ឈុត​សម្ដែង​ លោក Klopp បាន​ពិភាក្សា​ជាមួយ​មិត្ត​រួម​ដំណើរ​ក្នុង​រថយន្ត​ពី​គុណ​សម្បត្តិ​របស់​ភ្លើង​ហ្វា “Matrix LED light”​ ដែល​អាច​ឲ្យ​អ្នកបើកបរ​ទូទៅ​ប្រើ ដោយ​មិន​ចាំង​ភ្នែក​អ្នក​បើកបរ​ផ្សេង​ទៀត​ដែល ជិះ​បញ្ច្រាស​ទិស​គ្នា។

 

នេះ​មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ​សម្រាប់ Klopp ដែល​ធ្វើ​ជា​សម្ដែង​ ជាក់​ស្ដែង​កាល​ពី​រដូវ​ក្តៅ​ឆ្នាំ២០១៤ បុរស​វ័យ​៤៨ឆ្នាំ​ធ្លាប់​សម្ដែង​ក្នុង​ពាណិជ្ជកម្ម​ផ្សេង​ទៀត​របស់​ក្រុមហ៊ុន​ដដែល​ម្ដង​រួច​មក​ហើយ។

 

Jurgen Klopp នឹង​ត្រូវ​ដឹកនាំ​ក្រុម Liverpool ធ្វើ​ដំណើរ​ទៅ​ទឹកដី Manchester City នៅ​ថ្ងៃ​សៅរ៍​នេះ ខណៈ​ក្រុម​របស់​លោក ត្រូវ​ស្រង់​ដើម​ឡើងវិញ​ ក្រោយ​បរាជ័យ​ក្រោម​ថ្វីដៃ Crystal Palce កាល​ពី​ប្រកួត​ចុង​ក្រោយ​នៅ Premier League៕

ចុចអាន៖ Klopp ចង់​នាំ Markovic មក Liverpool វិញ​ក្នុង​ខែ​មករា
ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ mirror