ភ្នំពេញ​ក្រោ​ន​ចុះ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្លិប​ចិន Guangxi Longguida

​ក្លិប​ភ្នំពេញ​ក្រោ​ន​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​លើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្លិប Guangxi Longguida FC នៃ​ក្របខណ្ឌ Chinese League Two របស់​ចិន​រយៈពេល​២​ឆ្នាំ​។​

​កិច្ចសហប្រតិបត្តិការ​ដែល​ចុះហត្ថលេខា​រវាង​លោក ឫទ្ធី សំណាង ប្រធាន​ក្លិប​ភ្នំពេញ​ក្រោ​ន និង​លោក Lu Wen Bo ប្រធាន​ក្លិប Guangxi គឺធ្វើឡើង​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​រវាង​ក្លិប និង​ប្រទេស​ទាំងពីរ ជាពិសេស​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​រវាង​កីឡាករ គ្រូបង្វឹក ការប្រកួត​មិត្តភាព ការបោះ​ជំរុំ​បាល់ទាត់ និង​ការអភិវឌ្ឍ​ផ្នែក​ជំនួញ​ជាដើម​។​

Guangxi Longguida FC គឺជា​ក្លិប​ថ្នាល់​មួយ​ចាប់​ឆ្នាំ​២០០៧​មក ហើយ​បាន​វិ​វត្ត​ទៅជា​ក្លិប​អាជីព​នា​ខែធ្នូ ឆ្នាំមុន ដោយ​បច្ចុប្បន្នកំពុង​លេង​នៅ​ក្របខណ្ឌ​ទី​បី​របស់​ចិន​។ Guangxi មាន​កីឡដ្ឋាន​ឈ្មោះ Guangxi Sports Center នៅក្នុង​ក្រុង Nanning នៃ​តំបន់​ស្វ័យ​ត Guangxi Zhuang ភាគខាងត្បូង​របស់​ចិន​។ កីឡដ្ឋាន​ផ្ទុក​អ្នកទស្សនា​បាន​ប្រមាណ​៦០០០០​នាក់​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​