បើករថយន្ដ ក្នុងល្បឿនលឿន ជ្រុលបុករនាំងដែក ពុះចែកទ្រូងផ្លូវ បណ្ដាលអោយបាក់ ចំនួន៦ផ្ទាំងនិង រថយន្ដរងការខូចខាត

ភ្នំពេញ៖ រនាំងដែកពុះចែកទ្រូងផ្លូវ ចំនួន០៦ផ្ទាំងត្រូវបានបាក់ដាច់ រាបស្មើរដល់ដី ដោយសារតែ បុរសម្នាក់បើក រថយន្ដ ATOZ មួយគ្រឿងក្នុងល្បឿនលឿន ជ្រុលបុកពេញទំហឹងនិងរថយន្ដ រងការខូចខាតផ្នែកខាងមុខទាំងស្រុង បន្តដំណើរទៅមុខលែងរួចតែមិន បណ្ដាលអោយអ្នកជិះក្នុងរថយន្ដ រងរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០៤និង៤៥នាទីទាបភ្លឺថ្ងៃទី១៩ ខែវិឆ្ឆិកា ឆ្នាំ២០១៥ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី នៅចំណុចខាងមុខក្រួងការពារជាតិ ស្ថិតក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញ មានរថយន្ដមួយគ្រឿងម៉ាក ATOZ ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AE-3828 បើកបរដោយបុរសម្នាក់និង រួមដំណើរជាមួយមិត្តភ័ក្ដនារីបីទៀត ដោយធ្វើដំណើរតាម បណ្ដោយមហាវិថី សហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុច កើតហេតុ ក៏រេចង្កូតទៅបុករះ រនាំងដែកពុះចែកទ្រូងផ្លូវ បណ្ដាលអោយបាក់អស់ ចំនួន០៦ផ្ទាំង និងរថយន្ដដាច់ កាឡេខាងមុខ ផ្នែកខាងឆ្វេងបន្តដំណើរទៅមុខលែងរួច។

ក្រោយកើតហេតុម្ចាស់រថយន្ដ និងអ្នករួមដំណើរជាមួយបានបើកទ្វារ រថយន្ដចុះរត់គេចខ្លួនបាត់ បន្សល់រថយន្ដទុក នៅ កន្លែងកើតហេតុ។

ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ និងបានសហការណ៍ជាមួយកម្លាំង ជំនាញចុះ ធ្វើការវាស់វែងស្ទូចយក រថយន្ដបង្កយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍រាជធានិភ្នំពេញ ដើម្បីរងចាំធ្វើការ ដោះស្រាយ នៅពេលក្រោយ៕