ឧនាយករដ្ឋមន្រ្តី ហោ ណាំហុង ប្រាប់អង្គទូតថា ការចេញដីកា ចាប់ខ្លួនលោក សម រង្ស៊ី មិនពាក់ព័ន្ធ រឿងនយោបាយ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ប្រាប់អង្គទូតទំាងអស់ប្រចាំនៅកម្ពុជា ថាករណីរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មិនមែនជាទំនាស់រវាងគណបក្ស និងគណបក្ស ហើយក៏មិនមែនជាបញ្ហានយោបាយនោះទេ ពោលគឺជាបញ្ហាផ្ទាល់រវាងលោក និងលោក សម រង្ស៊ី។

ឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបជាមួយអង្គទូតថា តាំងពីឆ្នាំ២០០៨ នៅជើងឯកចំពោះមនុស្សរាប់រយនាក់ លោក សម រង្ស៊ី បានមួរបង្កាច់លោក ដែលធ្វើឲ្យលោកឧបនាយករដ្ឋមន្រ្តីមានការឈឺចាប់ ព្រោះសមាជិកគ្រួសារជាច្រើនរបស់លោក ក៏ត្រូវបានសម្លាប់ក្នុងសម័យខ្មែរក្រហម។

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង មានប្រសាសន៍ថា “ប្អូនស្រីខ្ញុំពីរនាក់ ទំាងកូនទំាងប្តីគេ ទំាងក្មួយស្រីនៅស្រុកគេ ខ្មែរក្រហមយកទៅ សម្លាប់អស់នៅបឹងត្របែក ជាមួយខ្ញុំ ខ្ញុំអត់ទំាងដឹងផង ទាល់តែរំដោះពីខ្មែរក្រហមឆ្នាំ១៩៧៩ ជួបមិត្តភ័ក្តិដែលគេនៅម្ខាងរបងនោះ (ប៣០) គេបានប្រាប់ខ្ញុំ ថាប្អូនបងឯងនៅជាមួយខ្ញុំទើបខ្ញុំដឹងថាប្អូនខ្ញុំមក ត្រូវខ្មែរក្រហមសម្លាប់ជិត១០នាក់”។

ដើម្បីការលាងនូវការឈឺចាប់ ដើម្បីស្តារកិត្តិយស លោកឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង ក៏ដាក់ពាក្យបណ្តឹងទៅតុលាការនៅឆ្នាំ២០០៨ ហើយបានប្រគល់សិទ្ធិ ឲ្យមេធាវីទំាងស្រុងលើកការងារនេះ ដោយមិនបានបញ្ជា និងបានមិនបានធ្វើអ្វីទំាងអស់ពាក្យព័ន្ធ និងការប្តឹងផ្តល់នេះ។
លោកថា “ដូច្នេះការចេញដីកាកោះ តាមការស្នើសុំរបស់មេធាវីរបស់ខ្ញុំ មិនមានការបង្គាប់ដោយខ្ញុំ ហើយក៏មិនមានការញ៉ុះញ៉ុង ណែនាំពី អ្នកណាទំាងអស់ ទំាងខ្ញុំ ទំាងសម្តេចតេជោ ហ៊ុន សែន មិនដឹងថា មេធាវីខ្ញុំធ្វើអ្វីផងទាល់តែចេញដីកាននេះហើយ បានយើងដឹង មេធាវីខ្ញុំសុំ ដូច្នេះអត់មានការគាបសង្កត់នយោបាយ អត់មានការជ្រាតជ្រែកខាងគណបក្ស មិនមែនជាជម្លោះគណបក្សនិងគណបក្ស”។ លោកបន្ថែមទៀតថា “ខ្ញុំបានជំរាបអង្គទូតទៀត សុំមើលពាក្យសំដីរបស់ សម រង្ស៊ី កន្លងមក គាត់មិនដែរទទួលខុសត្រូវ និងពាក្យសំដីរបស់គាត់ទេ គាត់ចង់និយាយអីនិយាយ.! ចង់ចោទអ្នកណាចោទ.!
ហើយក្នុងប្រទេសប្រជាធិបតេយ្យអ្នកណា ក៏មានសិទ្ធិបញ្ចេញមតិ ក៏ប៉ុន្តែបញ្ចេញមតិប៉ះពាល់ដល់អ្នកដទៃ អ្នកដទៃក៏មានសិទ្ធិប្តឹង នេះជាចំណុចដែលមាននៅគ្រប់ប្រទេស នៅក្នុងសកលលោក ១៣៣ប្រទេស អង្គការសហប្រជាជាតិ គឺសុទ្ធតែមានសិទ្ធិនេះទំាងអស់”។

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏បានបញ្ជាក់បន្ថែម ចំពោះករណីបណ្តឹងរបស់លោក នៅប្រទេសបារំាង ដែលតុលាការបានកាត់ទោសលោក សម រង្ស៊ី បីដង គឺសុទ្ធតែពាក់ព័ន្ធទៅ និងបទល្មើសបរិហាកេរ្តិ៍ ហើយលោកក៏បានប្រាប់អង្គទូតថា គេចោទតុលាការខ្មែរមិនឯករាជ្យ ហើយ លោកបានប្តឹងអ្នកចោទនោះនៅប្រទេសបារាំង ដូច្នេះលោកសង្ឃឹមថា អ្នកឯទៀតមិនចោទតុលាការបារំាងថា មិនយុត្តិធម៌នោះទេ មិនចោទតុលាការបារំាងថាពុករលួយទេ៕