ប្រាក់ជាងជិត ៦ម៉ឺនដុល្លារប្រគល់ ជូនគ្រួសារលោក ស៊ីន ស៊ីសាមុត និងលោកស្រី រស់ សេរីសុធា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៥នេះ បានរៀបចំកម្មវិធីប្រគល់ នូវទឹកប្រាក់ចំនួន ៥៣,៦៧៧.៧៣ដុល្លារ ជូនដល់គ្រួសារអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត និងគ្រួសារលោកស្រី រស់ សេរីសុធា ចំនួន៥,៣៦៧.៧៧ដុល្លារ។

យោងតាមតារាងបែងចែកទឹកប្រាក់របស់ក្រសួងពាណិជ្ជកម្ម ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលមុន នេះបន្តិច បានឲ្យដឹងថា “ទឹកប្រាក់ដែលបានមកពីការប្រគុំតន្រ្តី កាលពីថ្ងៃទី១៤វិច្ឆិកា សរុប មានចំនួន ១០៧,៣៥៥.៤៥ ដុល្លារ ត្រូវបានបែងចែកជា៥ចំណែក រួមមាន៖គ្រួសារលោកស៊ីន ស៊ីសាមុត ទទួលបាន៥០% នៃទឹកប្រាក់សរុប គឺចំនួន ៥៣,៦៧៧.៧៣ដុល្លារ , តំណាងមន្ទីរពេទ្យគន្ធបុប្ផា ទទួលបាន២០% គិតជាទឹកប្រាក់ ចំនួន២១,៤៧១.០៩ដុល្លារ , មន្ទីរអង្គឌួងទទួលបាន១០% ស្មើនឹង១០,៧៣៥.៥៥ដុល្លារ, គ្រួសារលោកស្រី រស់ សេរីសុទ្ធាទទួល បាន៥%ស្មើនឹង ៥,៣៦៧.៧៧ដុល្លារ, និងសមាគមសិល្បៈករ សិល្បៈការិនីជំនាន់ដើមទទួលបាន ១៥%ស្មើនឹង ១៦,១០៣.៣២ដុល្លារ”៕

ប្រាក់ជាងជិត ៦ម៉ឺនដុល្លារប្រគល់ ជូនគ្រួសារលោក ស៊ីន ស៊ីសាមុត និងលោកស្រី រស់ សេរីសុធា