​សង់​ ០១៦ មិន​ទាន់​ចេញ​លក់​ មាន​ការ​ទស្សន៍ទាយ​ហាងឆេង​​​​តម្លៃ​​លើ​ទីផ្សារ​


​សង់​ ០១៦ មិន​ទាន់​ចេញ​លក់​ មាន​ការ​ទស្សន៍ទាយ​ហាងឆេង​​​​តម្លៃ​​លើ​ទីផ្សារ​

ម៉ូតូ​សង់ (ហុងដា​ឌ្រីម) ស៊េរី​ថ្មី ០១៦ ក្រុមហ៊ុន Honda នៅ​មិន​ទាន់​ប្រកាស​ចេញ​លក់​លើ​ទីផ្សារ​ បើ​ទោះ​បី​មាន​ពន្លឺ​មួយ​ចំនួន​ពី​រូបរាង​សង់​ស៊េរី​ថ្មី​តាម​រយៈ​រូបភាព​បែក​ធ្លាយ​នៅ​តាម​បណ្ដាញ​សង្គម​នានា។

 

ម្ចាស់​ហាង​លក់​ម៉ូតូ​និង​អ្នក​គាំទ្រ​មួយ​ចំនួន​ក៏​បាន​ប្រមាណ​មើល​ពី​តម្លៃ​ទីផ្សារ​ម៉ូតូ​សង់​ស៊េរី​ថ្មី​ដែល​ចេញ​លក់​លើ​ទីផ្សារ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

 

​សង់​ ០១៦ មិន​ទាន់​ចេញ​លក់​ មាន​ការ​ទស្សន៍ទាយ​ហាងឆេង​​​​តម្លៃ​​លើ​ទីផ្សារ​

 

លោក សំ ជំនាញ បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​រូប​ដែល​ជា​អ្នក​គាំទ្រ​ប្រភេទ​ម៉ូតូ​ហុងដា​ឌ្រីម​​ជា​ច្រើន​ឆ្នាំ​ប្រាប់​ថា ជា​ទូទៅ​ម៉ូតូ​សង់​តែ​ចេញ​ថ្មី​ដំបូង​តម្លៃ​មិន​ក្រោម ២ ០០០ ដុល្លារ​នោះ​ទេ និង​អាច​ថ្លៃ​ជាង​នេះ​បើ​តម្រូវការ​ខ្ពស់។

 

លោក​ថា នៅ​ពេល​ពលរដ្ឋ​រស់នៅ​តាម​​ស្រុក​ស្រែ​ចម្ការ​ប្រមូល​ផល​រួច ជា​ពេលវេលា​ដែល​ពួកគាត់​​​សល់​លុយ​សល់​កាក់​​និង​មាន​លទ្ធភាព​​ទិញ​ម៉ូតូ​ថ្មីៗ​យក​ទៅ​ប្រើប្រាស់។

 

ចំណែក លោក រក្សា បុគ្គលិក​ធ្វើការ​ក្រុមហ៊ុន​ឯកជន​និង​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ប្រាប់​ថា មើល​លើ​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន​តម្លៃ​ម៉ូតូ​សង់​ស៊េរី​អាច​មិន​ខ្ពស់​ពេក​ទេ​អាច​ល្បាក់ ១៩០០ ទៅ ​២០០០​ ដុល្លារ​តិច​តួច​អស់​ហើយ។

 

យុវជន​រូប​នេះ​ថា ដោយសារ​សេដ្ឋកិច្ច​ពលរដ្ឋ​ក៏​មិន​សូវ​ធូរធារ​ដូច​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​ការ​ធ្វើ​ស្រែចម្ការ​ក៏​ជួប​បញ្ហា​ច្រើន ទើប​ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​មាន​លទ្ធភាព​សម្រុក​ទិញ​ម៉ូតូ​ថ្មីៗ​ប្រើប្រាស់។

 

លោក​ថា ប្រភេទ​ម៉ូតូ​សង់​ជា​ប្រភេទ​ម៉ូតូ​លេខ​មួយ​សម្រាប់​អ្នក​ស្រុក​ស្រែ​ចម្ការ ហើយ​បើ​ពលរដ្ឋ​តាម​ខេត្ត​មិន​សូវ​មាន​ចំណូល​ក៏​ធ្វើ​ឲ្យ​តម្រូវការ​ធ្លាក់​ចុះ​តាម​ហ្នឹង​ដែរ និង​ដែល​​ធ្វើ​ឲ្យ​ទីផ្សារ​តម្លៃ​ក៏​មិន​អាច​ខ្ពស់​។

 

យ៉ាង​ណា​មិញ លោក​ទួត សីហា ម្ចាស់​ហាង​ម៉ូតូ​នៅ​គីរីរម្យ​ដែល​មាន​បទ​ពិសោធន៍​លក់​ម៉ូតូ​ជា​ច្រើន​ប្រភេទ​រួម​ទាំង​ប្រភេទ​ម៉ូតូ​សង់​ជា​ច្រើន​ជំនាន់​ប្រាប់​ថា តាម​លោក​ចំណាំ​រៀងរាល់​ឆ្នាំ​ដែល​ម៉ូតូ​សង់​ចេញ​ថ្មី​ តម្លៃ​លក់​ដំបូង​នឹង​មិន​អាច​ក្រោម ២០០០ ដុល្លារ​នោះ​ទេ បើ​ទោះ​បី​តម្រូវការ​មិន​ច្រើន​ក៏​ដោយ។

 

លោក​ថា សង់​ជា​ប្រភេទ​ម៉ូតូ​ពេញ​និយម​សម្រាប់​អ្នក​ស្រុក​ស្រែ​ចម្ការ​និង​ពលរដ្ឋ​នៅ​តាម​ទីក្រុង​មួយ​ចំនួន និង​ជា​ប្រភេទ​​ម៉ូតូ​ដែល​មាន​ហាង​ឆេង​និង​តម្រូវការ​ខ្ពស់​ ទើប​ពី​មួយ​​ជំនាន់​ទៅ​មួយ​ជំនាន់​ម៉ូតូ​នេះ​មាន​តម្លៃ​ខ្ពស់​នៅ​ពេញ​បញ្ចេញ​លក់​លើ​ទីផ្សារ។

 

ចុច​អាន៖ ម៉ូតូ​ធំ​ស៊េរី​ថ្មី​​៣​គ្រឿង​របស់​ Yamaha ដែល​នឹង​មាន​វត្តមាន​លើ​ទីផ្សារ​ឆ្នាំ​២០១៦​។

ចុចអាន៖ រថយន្ត​១១​គ្រឿង​ដែល​នឹង​លែង​ផលិត​​សម្រាប់​ឆ្នាំ​២០១៦​។

 

​សង់​ ០១៦ មិន​ទាន់​ចេញ​លក់​ មាន​ការ​ទស្សន៍ទាយ​ហាងឆេង​​​​តម្លៃ​​លើ​ទីផ្សារ​

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

នាំមកជូនដោយ

​សង់​ ០១៦ មិន​ទាន់​ចេញ​លក់​ មាន​ការ​ទស្សន៍ទាយ​ហាងឆេង​​​​តម្លៃ​​លើ​ទីផ្សារ​