លោក សម រង្ស៊ី​ ទៅដល់​ប្រទេសហ្វីលីពីន​ហើយ

រាជធានីភ្នំពេញ ៖ ​នៅលើបណ្តាញ​ទំនាក់ទំនងសង្គម ( Facebook)​ ផ្លូវការ ប្រធានគណបក្សសង្គ្រោះជាតិ​ លោក សម រង្ស៊ី ​បានសរសេរបង្ហោះ​​នៅប៉ុន្មាននាទីមុននេះ​មាន​ខ្លឹមសារទំាងស្រុងថា "​ខ្ញុំទើបតែមកដល់ប្រទេសហ្វីលីពីន ​ដើម្បីជួបជាមួយនឹង​តំណាងប្រទេសមួយចំនួន ​ដែលកំពុងចូលរួមកិច្ចប្រជុំ ​APEC ​(កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក) ។

ប្រទេសហ្វីលីពីន​ ជាប្រទេស​មុនគេទាំងអស់ក្នុងពិភពលោក ​ដែលប្រជាពលរដ្ឋបានធ្វើ​បាតុកម្មក្នុងទ្រង់ទ្រាយធំដោយ​សន្តិវិធី ដើម្បីទម្លាក់មេដឹក​នាំផ្តាច់ការ ​។ នៅឆ្នាំ ១៩៨៦ ចលនាមហាជនហៅថា​ “អំណាចប្រជាពលរដ្ឋ​” (People Power) ​បានទម្លាក់ប្រធានាធិបតី​ផ្តាច់ការឈ្មោះ Ferdinand Marcos "។