វិធី 5 យ៉ាង​នេះ​អាច​អោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android ចាស់ៗ​ដូច​ជា Jelly Bean ឬ KitKat របស់​អ្នក​ដើរ​លឿន​ជាង​មុនបាន

ជារៀងរាល់ឆ្នាំក្រុមហ៊ុន Google តែងតែ បញ្ចេញនូវកំណែ អាប់ដេតថ្មីៗ សំរាប់ប្រព័ន្ធ ប្រតិបត្តិការ Android ដូចជា ពេលថ្មីៗនេះ អញ្ចឹង Google ទើបតែបញ្ចេញ នូវកំណែ អាប់ដេត ចុងក្រោយ របស់ខ្លួ​នគឺ Android 6.0 Marshmallow ។ ដោយឡែក មិនមែន ឧបករណ៍ Android ទាំងអស់ សុទ្ធតែ អាចធ្វើកំណែ អាប់ដេត ទៅកាន់ Version ចុងក្រោយ បាននោះទេ ហើយក៏មាន ឧបករណ៍ខ្លះ ក៏មិនអាច អាប់ដេត បានដែរ ថែមទាំងមាន ដំណើរការ យឺតទៀតផង។ ដូច្នេះហើយ ថ្ងៃនេះ ខេមបូ​រីផត នឹងបង្ហាញវិធី 5 យ៉ាង ក្នុងការធ្វើអោយ ឧបករណ៍ Android ដែលមាន Version ចាស់ៗ របស់អ្នកមាន ដំណើរការលឿន ជាងមុន និង​ មិនសូវ ស្មុគស្មាញ ឬ ធុញទ្រាន់ នឹងប្រើប្រព័ន្ធ ប្រតិបត្តិការ ចាស់ៗ ។

វិធី 5 យ៉ាង​នេះ​អាច​អោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android ចាស់ៗ​ដូច​ជា Jelly Bean ឬ KitKat របស់​អ្នក​ដើរ​លឿន​ជាង​មុនបាន

  • វិធីទី 1 : ធ្វើការសំអាតឧបករណ៍ របស់អ្នកដោយ Factory Data Reset

ដូចដែលអ្នកទាំងអស់គ្នាដឹង ស្រាប់ហើយថា តិចនិចនេះ គឺល្អបំផុត សំរាប់សំអាត ម៉ាស៊ីន Android របស់អ្នក ព្រោះវា ធ្វើការ Reset អោយទៅ សភាពដើម របស់វា តែម្តង។​ មានពេល ខ្លះយើងមិនអាច ដឹងបាន ទេថា មានកម្មវិធី ណាខ្លះបាន ដំឡើង លើឧបករណ៍ របស់យើង នោះទេ ដែលបណ្តាល មកពីកម្មវិធី ច្រើនពេក ហ្នឹងហើយ ទើបធ្វើអោយ ប្រព័ន្ធប្រតិបត្តិការ ដំណើរការរប៉ាត់រប៉ាយ។ ដូច្នេះហើយ ការ Reset ប្រព័ន្ធប្រតិបត្តិការ អោយដូច សភាពដើម គឺជាវិធី ដ៏ល្អបំផុត ដើម្បីកុំអោយ ឧបករណ៍ របស់យើង ដំណើរការ កាន់តែ យឺតទៅៗ។ ប៉ុន្តែត្រូវ ចងចាំថា មុនពេល Reset អ្នកទាំងអស់គ្នា ត្រូវតែ ធ្វើការ Backup ឯកសារ សំខាន់របស់អ្នក ទុកជា មុនសិន ចៀសវាង ការបាត់បង់ ផ្សេងៗ ។

វិធី 5 យ៉ាង​នេះ​អាច​អោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android ចាស់ៗ​ដូច​ជា Jelly Bean ឬ KitKat របស់​អ្នក​ដើរ​លឿន​ជាង​មុនបាន

  • វិធីទី 2 : ដំឡើងកម្មវិធីសំអាត (Cleanup App) ដែលដំណើរការ បានត្រឹមត្រូវ

វិធីមួយនេះក៏ជាវិធីដ៏មានប្រសិទ្ធភាព មួយដែរ ដើម្បីអោយប្រព័ន្ធ ប្រតិបត្តិការ Android ចាស់ៗរបស់អ្នក ដើរលឿន ជាងមុន។ ដោយឡែក សំរាប់កម្មវិធី សំអាត (Cleanup App) នេះដែរ គឺវាមានច្រើន ប្រភេទនៅលើ Google Play Store ហើយក៏មាន កម្មវិធីខ្លះដើរ និង ខ្លះមិនដំណើរ ការដែរ។ ដូច្នេះដើម្បី ដឹងច្បាស់ថា កម្មវីធីណា ប្រើការបាន អ្នកអាច ធ្វើការ ស្វែងរក នៅក្នុង Google Play Store បាន។ សំរាប់ ខេមបូរីផត សូមណែនាំ កម្មវិធីមួយ ដែលមានឈ្មោះថា Clean Master (Boost & AppLock) ដែលអាចទាញ យកបានដោយ ឥតគិតថ្លៃនៅក្នុង Google Play Store (ទាញយក តាមតំណរនេះ )។ កម្មវិធីសំអាត នេះវាមាន ប្រយោជន៍ ណាស់ ព្រោះវាអាច សំអាត App Cache ដែលគ្មាន ប្រយោជន៍លើ ទូរស័ព្ទចេញ ហើយជួយ បន្ធូរបន្ថយ ដំណើរការ នៃរ៉េម ទៀតផង ។

វិធី 5 យ៉ាង​នេះ​អាច​អោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android ចាស់ៗ​ដូច​ជា Jelly Bean ឬ KitKat របស់​អ្នក​ដើរ​លឿន​ជាង​មុនបាន

  • វិធីទី 3 : រក្សាទុកតែកម្មវិធីណា ដែលអ្នកឧស្សាហ៍ ប្រើប្រាស់ បានហើយ

ក្នុងវិធីមួយនេះដែរ វាតម្រូវអោយ អ្នកលុបនូវ កម្មវិធី អត់បានការ ឬ កម្មវិធីដែល អ្នកមិនសូវប្រើ មួយចំនួន ចេញពីឧបករណ៍ របស់អ្នក។ អ្នកគួរតែ កត់សំគាល់ ខ្លួនឯងថា រាល់ថ្ងៃនេះ អ្នក ប្រើកម្មវិធី ណាច្រើន ជាងគេ ហើយកម្មវិធី ណាខ្លះអ្នក មិនសូវប្រើ ជាប្រចាំ ដូច្នេះ គួរតែលុបកម្មវិធី ដែលមិនសូវ ប្រើទាំងនោះ ចេញ ដើម្បីបន្ធូរបន្ថយ ម៉េមូរី ក្នុងម៉ាស៊ីនខ្លះ។ នៅពេលដែល អ្នកលុបកម្មវិធី ដែលមិនសូវ ប្រើប្រាស់ ទាំងនោះចេញ អ្នកនឹងដឹង ហើយថា កម្មវិធី ទាំងនោះ វាស៊ី Space ក្នុងម៉ាស៊ីន របស់អ្នកច្រើន កំរិតណា បើលុប វាចេញ ឧបករណ៍របស់អ្នក នឹងដើរលឿន ជាងមុន ព្រោះឧបករណ៍ មិនសូវផ្ទុក កម្មវិធីច្រើន។

វិធី 5 យ៉ាង​នេះ​អាច​អោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android ចាស់ៗ​ដូច​ជា Jelly Bean ឬ KitKat របស់​អ្នក​ដើរ​លឿន​ជាង​មុនបាន

  • វិធីទី 4 : រៀបចំ ឯកសារ និង Folder របស់អ្នក ឡើងវិញ នៅក្នុង File Manager

ជាធម្មតានៅក្នុងឧបករណ៍ Android វាតែង តែមាន File Manager App សំរាប់អោយ យើងរៀបចំ ឯកសារ និង Folder ខុសពីប្រព័ន្ធ ប្រតិបត្តិការ iOS ។ ដូច្នេះអ្នក គួរតែរៀបចំ ឯកសាររបស់អ្នក ឡើងវិញ ដូចជា ដាក់បទចំរៀង ទៅតាម Folder Music, ដាក់ Video ទៅតាម Folder Video, ឬក៏ឯកសារ ផ្សេងៗទៀត ទៅតាម Folder របស់វា។ សំរាប់អ្នក ដែលចូលចិត្ត ថតរូប ហើយមាន រូបភាព ច្រើនលើសលុប អាចធ្វើ ការផ្ទេរ រូបភាព ទាំងនោះ ទៅកាន់ Cloud Storage ឬ កាតម៉េមូរី ជាដើម ដើម្បីទុកអោយ ម៉េមូរី ក្នុងម៉ាស៊ីន វានៅសល់ Space ខ្លះ សំរាប់ដំឡើង កម្មវិធីចាំបាច់ ផ្សេងៗ។ ត្រូវចង ចាំថា បើអ្នក ប្រើប្រាស់ ម៉េមូរី ក្នុងម៉ាស៊ីនរហូតដល់ ជិតពេញ នោះម៉ាស៊ីន ឧបករណ៍ របស់អ្នក ក៏ដើរកាន់តែ យឹតដែរ ដូចនេះ ចូរកុំផ្ទុកឯកសារ នៅក្នុង ម៉េមូរី ខាងក្នុងម៉ាស៊ីន ច្រើនពេក ។

វិធី 5 យ៉ាង​នេះ​អាច​អោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android ចាស់ៗ​ដូច​ជា Jelly Bean ឬ KitKat របស់​អ្នក​ដើរ​លឿន​ជាង​មុនបាន

  • វិធីទី 5 : ដំឡើង Launcher ណា ដែលអាចអោយ ឧបករណ៍របស់អ្នក ដើរលឿនជាងមុន

នៅក្នុង Google Play Store មាន Launcher យ៉ាងច្រើន សន្ធឹកសន្ធាប់ សំរាប់ អោយអ្នកជ្រើសរើស ក៏ប៉ុន្តែអ្នក គួរតែ ជ្រើសរើស Launcher ណា ដែលអាច ធ្វើអោយ ឧបករណ៍ របស់អ្នកដើរលឿន ជាងមុន។ ម្យ៉ាងវិញទៀត ការជ្រើសរើស Launcher មិនមែន តំរូវអោយ អ្នកជ្រើសរើសតែ Launcher ណា ដែលមានតែ ភាពស្រស់ស្អាត ប៉ុណ្ណោះទេ ប៉ុន្តែអ្នក គួរតែ ជ្រើសរើស Launcher ណាដែល មិនសូវ សាំញ៉ាំ ហើយធ្វើអោយ ឧបករណ៍អ្នក ដើរលឿន ជាងមុន។ គួរចៀសវាង Launcher ដែលមាន Widget ច្រើនពេក ព្រោះវាអាច ទាញកំលាំងរ៉េម និង ធ្វើអោយម៉ាស៊ីន មានដំណើរ ការយឺត ។ សំរាប់ Launcher ដែលល្អប្រើ​ ហើយធ្វើអោយ ម៉ាស៊ីនឧបករណ៍ របស់អ្នក ដើរលឿន ខេមបូរីផត សូមណែនាំ Launcher ខាងក្រោមនេះ ៖

វិធី 5 យ៉ាង​នេះ​អាច​អោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android ចាស់ៗ​ដូច​ជា Jelly Bean ឬ KitKat របស់​អ្នក​ដើរ​លឿន​ជាង​មុនបាន

យ៉ាងណាមិញបើប្រិយមិត្ត កំពុងតែ ប្រើប្រាស់ ឧបករណ៍ Android ដែលប្រតិបត្តិ ការដោយ Version ចាស់ៗ អាចសាកល្បង នូវវិធីខាងលើ ទាំង 5 នេះបាន ទោះបីជា វាមិនអាចដើរ លឿនដូចនឹង ឧបករណ៍ថ្មីៗស៊េរីក្រោយ ក៏ពិតមែន តែវាក៏អាច ជួយអោយយើង ប្រើប្រាស់ ឧបករណ៍ចាស់ បានយ៉ាងរលូន និង មិនសូវ មានភាព ធុញទ្រាន់ និង សាំញ៉ាំ ចំពោះឧបករណ៍ ទាំងនោះ ។

  • ដោយ: Samphas
  • 11:59 AM, 19 November
  • ប្រភព: Android Authority
  • Tag: ចំណេះដឹងទូទៅ