​បុរស​ម្នាក់​ស្រវឹងស្រា ចងក​សម្លាប់ខ្លួន ចោល​ប្រពន្ធ និង​កូន​

​កំពត: បុរស​ម្នាក់​ស្រវឹងស្រា លប​ចងក​ធ្វើអត្តឃាត សម្លាប់ខ្លួន ដោយ​ប្រើ​ខ្សែ​អង្រឹង ចង​លើដំបូល នៅក្នុង​ផ្ទះបាយ ចោល​ប្រពន្ធ និង​កូនប្រុស​ស្រី ៤​នាក់ នៅក្នុង​បន្ទុកគ្រួសារ​។​

​ហេតុ​ការភ្ញាក់ផ្អើល និង​ប្រទះឃើញ​នេះ បានកើត​ឡើង កាលពី​ម៉ោងជាង ២ រសៀល ថ្ងៃទី​១៨ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥ នៅផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​បុស្ស​ញិញ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត​។​

​បុរស​ដែល​ស្រវឹង ហើយ​គិត​ខ្លី​ចងក​សម្លាប់ខ្លួន ចោល​ប្រពន្ធ​និង​កូន​នោះ ឈ្មោះ អ៊ី ខុម អាយុ​៥១​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ តឹក ខ្មៅ អាយុ​៤៥​ឆ្នាំ មានកូន​ប្រុស​ស្រី ក្នុងបន្ទុក​ចំនួន ៤​នាក់ រស់នៅ​ភូមិ ឃុំ​ខាងលើ​។ មូលហេតុ ដែល​ចងក​សម្លាប់ខ្លួន​នេះ មកពី​ផឹកស្រា​ស្រវឹង រាល់ថ្ងៃ មិនដែល​លោះ​មួយថ្ងៃ​ណា​ឡើយ ។​

​ក្រោយពី​មាន​ករណីនេះ កើតឡើង​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ បាន​ចុះមក​ពិនិត្យ​លើ​ខ្លួន​សាកសព មិនឃើញ​មាន​អ្វី​ប្លែក នោះទេ​។ សមត្ថកិច្ច បាន​អះអាងថា បុរស​នេះ ពិតជា​បាន​ចងក សម្លាប់​ខ្លួនឯង​មែន មិន​ពាក់ព័ន្ធ​ករណី​ផ្សេង​នោះទេ ៕V/S