​ម៉ូតូ​បុក​ម៉ូតូ របួសធ្ងន់​២​នាក់​

តាកែវ: មនុស្ស​ចំនួន​២​នាក់ បាន​រងរបួស​ធ្ងន់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​បុក​ម៉ូតូ ក្នុងទិសដៅ​ស្របគ្នា កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​២ ចន្លោះ​បង្គោលគីឡូម៉ែត្រ លេខ​៤៣-៤៤ ស្ថិតក្នុង​ភូមិ​ស្មៅ​ខ្ញី ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ។

​លោក ង៉ាន់ សារី អធិការ​ស្រុក​បាទី បានអោយដឹងថា ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ជួន រិ​ទ្ធ​ស័​ក្ខ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ រងរបួស​ធ្ងន់​។ ចំណែក​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គឺ វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BT 1948 បើកបរ​ដោយ​ឈ្មោះ ប៊ូ សា​ខន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ស្រុក​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់ រងរបួស​ធ្ងន់ ។​

​អ្នកឃើញ​ហេតុការណ៍ បាន​និយាយប្រាប់​ប៉ូលិស​ថា មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ វ៉េវ មួយគ្រឿង បើកបរ​ពី​ទិស​ខាងជើង ឆ្ពោះទៅ​ទិស​ខាងត្បូង ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ ក៍​រេ​ចង្កូត​បុក​រះ​ម៉ូតូ​មួយគ្រឿង​ទៀត ដែល​បើកបរ​ស្រប​ទិស​គ្នា យ៉ាង​ពេញទំហឹង បណ្ដាលអោយ​ម៉ូតូ​ទាំង​២​គ្រឿង ដូ​ល​បោក​ទៅនឹង​ថ្នល់ រងរបួស​ធ្ងន់​ទាំង​២​នាក់​តែម្ដង ៕V/S

​ម៉ូតូ​បុក​ម៉ូតូ របួសធ្ងន់​២​នាក់​

​ម៉ូតូ​បុក​ម៉ូតូ របួសធ្ងន់​២​នាក់​

​ម៉ូតូ​បុក​ម៉ូតូ របួសធ្ងន់​២​នាក់​