អាវុធហត្ថ​ខណ្ឌ សែន​សុខ​ឃាត់ខ្លួន​ក្មេង​ទំនើង ៤​នាក់

ភ្នំពេញ: នៅវេលា​ម៉ោង​១​និង​៤៥​នាទី រំលង​អា​ធ្រា​ត្រ ចូល​ថ្ងៃ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះកម្លាំង​ល្បាត​អាវុធហត្ថ ខណ្ឌ​សែន​សុខ បាន​ឃាត់ខ្លួន​ក្រុម​​ក្មេង​ទំនើង ៤​នាក់ ខណៈ ពួកគេ​កំពុង​ឈរ​កាន់ដំបង នៅមុខ​ក្លឹប អាវ៉ា​ឡ​ន ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌសែន​សុខ ។​

​មន្ត្រី​អាវុធហត្ថ ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹងថា ក្មេង​ទំនើង​ទាំង​៤​នាក់​ដែល​កម្លាំងឃាត់ខ្លួន​ទី​១.​ឈ្មោះ ទូច តុង អាយុ​១៨​ឆ្នាំ ។​ទី​២.​ឈ្មោះ គិ​ន ចក់​អាយុ​១៩​ឆ្នាំ ។​ទី​៣.​ឈ្មោះ ហៀ​ង គឹមអេង អាយុ​២២​ឆ្នាំ ។​និង​ទី​៤ .​ឈ្មោះ ធិ​ន ម៉​ង់ អាយុ​២១​ឆ្នាំ អ្នក​ទាំង៤​មានមុខ​របរ​កម្ម​សំណង់ និង​ស្នាក់នៅ ផ្ទះជួល ភូមិ​ព្រៃទា សង្កាត់​កា​កាប ខណ្ឌពោធិ៍​សែន​ជ័យ​ជាមួយគ្នា​។​

​បើតាម​មន្ត្រី​អា​វុ​ហត្ថ នៅវេលា​ម៉ោង​កើតហេតុ ខាងលើនេះ ជនសង្ស័យ​ទាំង​បួន​នាក់បាន​ឈរ​កាន់ដំបង នៅមុខ​ក្លឹប​ហើយ​កម្លាំង​ល្បាត​ងា​វុ​ធ​ហត្ថ​ខណ្ឌ​បាន​​ឃើញ​ជនសង្ស័យ​៤​នាក់​នោះ ក៏​ដេញចាប់​ឃាត់​បាន​ហើយ​បញ្ជូន​ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខណ្ឌ សែន​សុខ ដើម្បី​សាកសួរ និង​ចាត់ការ​តាមនីតិវិធី​៕

អាវុធហត្ថ​ខណ្ឌ សែន​សុខ​ឃាត់ខ្លួន​ក្មេង​ទំនើង ៤​នាក់