រថយន្ត​ធំ​២​បុក​គ្នា​ស្លាប់​៥​នាក់​និង​របួសធ្ងន់​ម្នាក់​

Sanofi

​មាន​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​រន្ធត់​មួយ បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​៥​នាក់​និង​របួសធ្ងន់​ម្នាក់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ឡានធំ​២​បុក​គ្នា​ចំ​ពីមុខ​ពេញ
ទំហឹង​។​



​ពត៌មាន​បន្ទាន់ អ្នកស្លាប់​៥​នាក់ និង​របួស​ម្នាក់​នោះ នៅ​មិន​ទាត់​ដឹង​ឈ្មោះ​ពិតប្រាកដ​នៅឡើយ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៏​ដ៏​រន្ធត់​នេះ​។​គ្រោះថ្នាក់​ច​រា​ចេរ​ណ៍​នេះ​បានកើត​ឡើង​នៅ​ចំនុច​ខាងត្បូង​ផ្សាស​ង្ក័​សី​ខេត្តតាកែវ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ត្រង់​គីឡូម៉ែត្រ​លេខ​៥៦-៥៧ នៅ​ចំនុច​ភូមិ​ទួល​តា​ចិន បានកើត​ឡើង​រវាង​ឡានធំ​ខា​រ៉ា​ប៉ាវ​និង​ឡានធំ​ដឹក​ស៊ីម៉ង់ កាលពី​​វេលា​ទាបភ្លឺ​ថ្ងៃទី​19 ខែវិច្ឆិកា ព្រឹក​មិញ​នេះ​។​


​ឡានធំ​ទាំង​២​បុក​គ្នា​ពេញទំហឹង រួញ​ខ្ទេច ជា​បំណែកៗ​មើល​មិន​យល់ ដោយមាន​មនុស្ស​គាប​ជាប់​នៅក្នុង​បំនែក​ដែក​រថយន្ត​ទាំងនោះ​៕​សុថា​ត់​


Related