កីឡាករជនពិការ ៣០រូប ត្រួតពិនិត្យសុខភាព មុនចូលរួម SEA Para Games នៅសិង្ហបុរី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅមន្ទីរពេទ្យ ព្រះកេតុមាលា លោក យី វាសនា អគ្គលេខាធិការនៃ គណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា បាននាំក្រុមកីឡាករ ជនពិការ ៣០រូបមកត្រួតពិនិត្យសុខភាព មុនចេញទៅចូលរួម ប្រកួត កីឡា SEA Para Games លើកទី៨ ឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរីនាខែធ្នូ ខាងមុខនេះ ។

លោក យី វាសនា បានប្រាប់ឲ្យដឹងថា នេះជាការពិនិត្យកម្រិតខ្ពស់មួយតាមស្ដង់ដាកីឡាជនពិការអន្តរជាតិ ហើយលទ្ធ ផលនៃការពិនិត្យនេះ ត្រូវយកទៅប្រើប្រាស់សម្រាប់ការប្រកួតកីឡា SEA Para Games និង ការប្រកួតជាលក្ខណៈ អន្តរជាតិដទៃទៀត ។ ការត្រួតពិនិត្យនេះ ជាលក្ខណៈទូទៅនៃរាងកាយ និងកាយសម្បទារបស់អត្តពលិក ការពិនិត្យ សម្ពាធឈាម ចង្វាក់បេះដូង សួត ព្រមទាំងការពិនិត្យប្រព័ន្ធប្រសាទទៀតផង ។

សម្រាប់ការប្រកួតកីឡា SEA Para Games លើកនេះ កីឡាជនពីការកម្ពុជាបញ្ជូនកីឡាករ-កីឡាការិនីចំនួន ៣រូប ទៅចូលរួមប្រកួតដែលក្នុងនោះ មានអត្តពលកម្ម រទេះ-រត់-ចោលដុំដែក-ចោលថាស រីឯចំនួន១៩រូប ហែលទឹក ចំនួន៩រូប ប៊ូលលីង ចំនួន១រូប និងបាញ់កាំភ្លើង ១រូប ។

ចំពោះការត្រួតពិនិត្យសុខភាពនេះត្រូវធ្វើឡើងរយៈពេល ២ថ្ងៃគឺថ្ងៃទី១៩-២០ ខែវិច្ឆិកា ចំពោះថ្ងៃទី១៩ វិច្ឆិកាត្រួត ពិនិត្យកីឡាកររទេះ៥នាក់ ហែលទឹក ៨នាក់ និងចោលដុំដែក ២នាក់ ។

លោកវេជ្ជបណ្ឌិត អ៊ុក សុវណ្ណ ប្រធានមន្ទីរពិសោធន៍មន្ទីរពេទ្យព្រះកេតុមាលា បានអះអាងថា មន្ទីរពេទ្យរបស់លោក សព្វ ថ្ងៃមានសម្ភារៈ និងឧបករណ៍ទំនើបមិនចាញ់មន្ទីរពេទ្យដទៃទៀតឡើយ ហើយគុណភាពនៃការត្រួត ពិនិត្យក៏ត្រឹម ត្រូវតាមស្ដង់ដាអន្តរជាតិដែរ ។

លោកបន្តថា លទ្ធផលដែលចេញពីមន្ទីរពេទ្យនេះ អាចយកទៅប្រើប្រាស់ជាអន្តរជាតិបាន ។ លោកបញ្ជាក់ថា នេះជា លើកទី១ហើយ ដែលកីឡាជនពិការទុកចិត្តលើមន្ទីរពេទ្យរបស់លោកដោយជ្រើសរើសមន្ទីរ ពេទ្យលោកដើម្បី ត្រួត ពិនិត្យសុខភាពរបស់ពួកគេ ៕

កីឡាករជនពិការ ៣០រូប ត្រួតពិនិត្យសុខភាព មុនចូលរួម SEA Para Games នៅសិង្ហបុរី

កីឡាករជនពិការ ៣០រូប ត្រួតពិនិត្យសុខភាព មុនចូលរួម SEA Para Games នៅសិង្ហបុរី

កីឡាករជនពិការ ៣០រូប ត្រួតពិនិត្យសុខភាព មុនចូលរួម SEA Para Games នៅសិង្ហបុរី