ISIS បញ្ចេញវីដេអូថ្មី ត្រៀមវាយប្រហារ អគារ Time Square របស់អាម៉េរិក

ញូវយ៉ក៖ ក្រុមឧទ្ទាមឥស្លាម ISIS បានចេញពីវីដេអូ ថ្មីមួយទៀត ក្នុងការត្រៀមវាយ ប្រហារអគារ Time Square ស្ថិតក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក នេះបើយោងតាមសារព័ត៌មាន Fox News ចេញផ្សាយព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៨ វិច្ឆិកានេះ។

នេះជាការវីដេអូគំរាមលើកទី២ របស់ ISIS គ្រាដែលលើកទី១ បានគំរាមវាយប្រហារទីក្រុងវ៉ាស៊ីនតោន ក្រោយវាយ ប្រហារ ទីក្រុងប៉ារីស៣ថ្ងៃ ហើយក៏បានលើកឡើងថា «ការវាយប្រហារប៉ារីស គឺជាចំណុចចាប់ផ្តើមតែប៉ុណ្ណោះ»។

យ៉ាងណាក៏ដោយ ISIS ក៏បានធ្វើការគំរាមកំហែង ទីតាំងជាច្រើនទៀតផងដែរ ក្នុងនោះក៏មានអង់គ្លេស ប៊ែលហ្ស៊ិក និងអាល្លឺម៉ង់ផងដែរ ជាពិសេសនៅតាមទីប្រជុំជន មួយចំនួនផ្សេងៗទៀត៕

Posted by Fresh News

ISIS បញ្ចេញវីដេអូថ្មី ត្រៀមវាយប្រហារ អគារ Time Square របស់អាម៉េរិក