ហេតុអ្វី​ប្រុសៗ​ចូលចិត្ត​កាន់​ដៃ​នារី​ដែល​គេ​ស្រឡាញ់​ដាក់​ជាប់​នឹង​ថ្ពាល់​?

Sanofi

​នារីៗ​ទាំងឡាយ​ប្រហែលជា​មិន​ឆ្ល​ល់​ច្រើន​ឡើយ នៅពេលដែល​មនុស្ស​ប្រុស​ខ្លួន​ស្រឡាញ់​កាន់​ដៃ​របស់ខ្លួន ព្រោះនេះ​ជា​ភាព​ផ្អែមល្ហែម​នៃ​ស្នេហា ដែល​មនុស្ស​ពីរ​នាក់​តែងតែ​បង្ហាញ​ឲ្យ​គ្នា​ដឹង​។ ចុះ​នារីៗ​ទាំងឡាយ​មាន​ដែល​សង្កេត​ទេ​ថា មានពេលខ្លះ​ម្ចាស់​ចិត្ត​របស់​នារីៗ​ទាំងអស់គ្នា ចាប់ដៃ​របស់​កញ្ញា​ទាំងអស់គ្នា​ទៅ​ដាក់​ជាប់​នឹង​ថ្ពាល់​របស់គេ​? មិនមែន​គ្មាន​មូលហេតុ​ឡើយ ប្រុសៗ​ធ្វើបែបនេះ ក៏​ព្រោះតែ ៖


១. បង្ហាញ​ពី​ក្ដី​ស្រឡាញ់​
​នេះ​ជាការ​ពិត បុរសៗ​ពិតជា​ព្យាយាម​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​របស់ខ្លួន​ទៅកាន់​នារី​ដែល​ពួកគេ​ស្រឡាញ់​។ គេ​សុខចិត្ត​បន្ទាប​តម្លៃ​របស់ខ្លួន​ឲ្យ​ទាប​ជាង​នារី​ដែល​គេ​ស្រឡាញ់ ទោះ​ជាមាន​បញ្ហា​អ្វី​ក៏​គេ​មិន​ខ្វល់​ដែរ ពោលគឺ​ព្យាយាម​បង្ហាញថា នារី​ម្នាក់​នោះ ជា​អ្វី​គ្រប់យ៉ាង​របស់គេ ហើយ​ជីវិត​របស់គេ​ទាំងមូល​ពិតជា​អាច​ផ្លាស់ប្ដូរ​បាន​ដោយ​គ្មាន​លក្ខខណ្ឌ​ទោះជា​ទាំងស្រុង​ក្ដី ក៏​ព្រោះតែ​រឿង​មួយគត់ គឺ​ដើម្បី​នារី​ដែល​គេ​ស្រឡាញ់ ។​


២. បង្ហាញ​ពី​ភាពជិតស្និទ្ធ​
​នេះ​ជាការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាពស៊ីសង្វាក់​គ្នា​នៃ​គូស្នេហ៍ ព្រោះ​ទាល់តែ​អ្នក​ទាំងពីរ​យល់​ពីគ្នា ទើប​កាយវិការ​មួយ​នេះ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ចំណុច​សំខាន់​គឺ គូស្នេហ៍​ទាំងពីរ​បាន​យល់​ពីគ្នា​ច្រើន ហើយ​ចាប់ផ្ដើម​ស្ថិតនៅក្នុង​គន្លង​នៃ​គូស្នេហ៍​បានល្អ​ហើយ ឬ មួយទៀត​មានន័យថា គូស្នេហ៍​ទាំងពីរ​នេះ​មិនមាន​អ្នកណា​នៅ​ទំនេរ​ទៀតឡើយ ពោល​គឺមាន​ម្ចាស់​ស្នេហ៍​សម្រាប់​ជីវិត​របស់​ពួកគេ​យ៉ាង​ប្រាកដប្រជា​ហើយ ។​


៣. បង្ហាញ​ពី​សុភមង្គល​របស់​បុរស​
​ចំណុច​នេះ មានតែ​បុរស​ខ្លួនឯង​ទេ​ដែល​យល់ច្បាស់ ព្រោះ​បេះដូង​ក៏ដូចជា​ចិត្តគំនិត បាន​វេញ​ត្របាញ់​ចូលគ្នា នៅពេលដែល​ដៃ​នារី​ខ្លួន​ស្រឡាញ់​ប៉ះ​នឹង​ថ្ពាល់​របស់ខ្លួន​។ វា​អាចធ្វើ​ឲ្យ​បេះដូង​លោត​ខុស​ចង្វាក់ មាន​អារម្មណ៍​ថា​រំភើប​ផង ភ័យ​ផង អរ​ផង លាយឡំ​គ្នា​យ៉ាងច្រើន ហើយ​ពេលខ្លះ វា​អាចធ្វើ​ឲ្យ​ប្រុសៗ​សប្បាយចិត្ត​ដល់​ថ្នាក់​យល់ថា គេ​កំពុងតែ​នៅ​ពិភពលោក​ដ៏​អស្ចារ្យ​មួយ​ផ្សេងទៀត​តែ​ពីរ​នាក់​មនុស្ស​ដែល​គេ​ស្រឡាញ់ ។​



៤. បង្ហាញ​ពី​លក្ខណៈ​ចិត្តសាស្ដ្រ​
​តាម​លក្ខណៈ​ចិត្តសាស្ដ្រ មនុស្ស​ប្រុស​ចូលចិត្ត​បង្ហាញ​ក្ដី​ស្រឡាញ់​របស់ខ្លួន​តាមរ​យៈ​កាយវិការ ដែល​ផ្ទុយ​ពី​មនុស្ស​ស្រី​ដែល​ស្រឡាញ់​ពាក្យសម្ដី​ផ្អែមល្ហែម សម្រាប់​បង្ហាញ​ពី​ក្ដី​ស្រឡាញ់ ។ ប្រុសៗ​ធ្វើបែបនេះ​ដើម្បី​បញ្ជាក់ថា គេ​ពេញចិត្ត និង ស្រឡាញ់​នារី​ម្នាក់នេះ ហើយ​សូម​ឲ្យ​នារី​ម្នាក់នេះ​ជឿទុកចិត្ត​លើ​គេ​ចំពោះ​ក្ដី​ស្រឡាញ់​មួយ​នេះ ។​


៥. បង្កើន​ការទុកចិត្ត​ពី​គូស្នេហ៍​
​នេះ​ក៏​ជា​ចំណុច​សំខាន់​មួយ​ផងដែរ ព្រោះ​ការដែល​ប្រុសៗ​ធ្វើបែបនេះ គឺ​ចង់​ឲ្យ​នារី​ដែល​គេ​ស្រឡាញ់​កាន់តែ​ប្រាកដ​ចិត្ត កាន់តែ​ទុកចិត្ត កាន់តែច្បាស់​ថា បុរស​ម្នាក់នេះ ពិតជា​ចាត់ទុក​នាង​ជា​មនុស្ស​សំខាន់ ជា​មនុស្ស​ដែលមាន​តម្លៃ​ក្នុង​ជីវិត​របស់គេ ហើយ​ត្រូវការ​នារី​ដូចជា​នាង​សម្រាប់​បំពេញ​ក្នុង​ជីវិត​គេ​ខ្លាំង​បំផុត ពិសេស​ចង់​បង្ហាញថា ជីវិត​របស់​នាង​នឹង​រីករាយ​ជាង​កើតទុក្ខ បើសិនជា​នាង​ជ្រើស​រើសយក​គេ ។​


៦. ទាមទារ​ការចាប់អារម្មណ៍ និង យកចិត្តទុកដាក់​
​នេះ​ក៏​ជា​កាយវិការ​បង្ហាញ​ទៅកាន់​នារីៗ​ដោយ​ប្រយោល​ថា ប្រុសៗ​ចង់បាន​ការយកចិត្ត​ទុកដាក់​ជាង​នេះ ឬ មានន័យថា ចង់បាន​ការចាប់អារម្មណ៍​ពី​ពួកនាង​ជាង​មុន​។ ចំណុច​នេះ អាច​កើតឡើង​នៅពេលដែល​គូស្នេហ៍​ទាំងពីរ​ខ្វះ​ពេលវេលា​ឲ្យ​គ្នា ឬ យល់​ខុស​ចំពោះ​គ្នា​ត្រង់ចំណុច​តូចតាច​ណាមួយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ហាក់​ឆ្ងាយ​ពីគ្នា ដូច្នេះ​ប្រុសៗ​ដែល​ស្រឡាញ់​នារី​ម្នាក់​ច្បាស់លាស់​ប្រាកដប្រជា គឺ​ចូលចិត្ត​ជ្រើសរើស​កាយវិការ​បែបនេះ ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​ពួកគេ​ឆាប់​ត្រឡប់មក​ដូចដើម​វិញ ។​


៧. ចង់បាន​ការផ្ដល់​កម្លាំង​ចិត្ត​
​វា​ក៏​ជាការ​ទាមទារ​មួយ​ដែរ ព្រោះ​ប្រសិនបើ​នៅពេលដែល​ប្រុសៗ​មាន​បញ្ហា មិន​ថា​បញ្ហា​ផ្ទាល់ខ្លួន ឬ បញ្ហា​អ្វីដែល​អាច​ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍​នោះ ការលើកទឹកចិត្ត​ជា​រឿង​ចាំបាច់​សម្រាប់​ប្រុសៗ ។ ការ​ប៉ះ​ថ្នមៗ​នូវ​ដៃ​នារី​ដែល​ខ្លួន​ស្រឡាញ់ វា​ប្រៀបបាន​ទៅនឹង​ការ​ដាស់​នូវ​ស្មារតី កម្លាំងកាយ​ចិត្ត និង បញ្ញា​របស់​ប្រុសៗ​ឡើងមក​វិញ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម្រាប់​បញ្ហា ក៏ដូចជា​ការផ្ដល់​នូវ​ជោគជ័យ​ពាក់កណ្ដាល​ទី​រួចស្រេច​សម្រាប់​ប្រុសៗ ។​នារីៗ​គួរតែ​តាម​សង្កេតមើល​ប្រុសៗ​ដែល​ស្រឡាញ់​ខ្លួន​ណា៎​! ហើយ​ត្រូវ​ចាំ​ថា បុរស​ដែល​ស្រឡាញ់​នារី​ម្នាក់​នោះ​ខ្លាំង គឺ​ចូលចិត្ត​ការធ្វើ​បែបនេះ​ណាស់ ព្រោះ​បេះដូង​គេ​នឹង​កក់ក្ដៅ មាន​សុភមង្គល ពេល​នារី​ដែល​ខ្លួន​ស្រឡាញ់​ធ្វើបែបនេះ ៕ ថុ​នា​

Related