​សមត្ថកិច្ច​ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​១៤​នាក់​ទៅ​តុលាការ​ដោយ​ចោទប្រកាន់​លួច​កាប់​ឈើ​ក្នុងព្រៃ​អភិរក្ស

ខេត្តបន្ទាយមានជ័យ​៖​ពលរដ្ឋ​ខ្មែរ​១៤​នាក់ និង​មេខ្យល់​ជនជាតិ​ថៃ​ម្នាក់​ត្រូវបាន​កម្លាំង​ទាហាន​ប៉ា​រ៉ា​ថៃ និង​ក្រុម​អភិរក្ស ឧទ្យាន​ជាតិ​ប៉ាង​ស៊ី​ដា ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​បញ្ជូនទៅ​តុលាការ​ដោយ​ចោទ​ពីបទ​លួច​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​ថៃ និងកាប់ឈើនៅក្នុង​ព្រៃឈើ​អភិរក្ស ខេត្ត​ស្រះកែវ​តំបន់ ឈម​នឹង​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ រួមទាំង​វត្ថុតាង​ឈើ​ក្រញូង​បាន​មួយចំនួនធំ​ផងដែរ ។​

​     សេចក្តីរាយការណ៍​មន្ត្រី​ទំនាក់ទំនង​កម្ពុជា ថៃ​បាន​ប្រាប់​ឲ្យ ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា​នេះ​ថា ពលរដ្ឋ​ខ្មែរ​ថៃ​ទាំង ១៥​នាក់​នោះ​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​ម្សិលមិញ ត្រូវបាន​សមត្ថកិច្ច​ថៃ យកទៅ​ឃុំខ្លួន​បណ្តុះ​អាសន្ន​នៅឯ​ខេត្ត​ស្រះកែវ​រង់ចាំ​បញ្ជូន​ទៅកាន់​តុលាការ​យកទៅអនុវត្ត​តាម​នីតិវិធី​ច្បាប់ ចំណែក​មន្ត្រី​យើង​មិនអាច​ជួយ​អន្តរាគមន៍​បានទេ ព្រោះ​ពួកគាត់​ទៅ​បង្កើត​បទល្មើស​ខ្លួនឯង​។ 

​    ​តាម​ប្រភពព័ត៌មាន​បាន​បង្ហើប​ថា សមត្ថកិច្ច​ថៃ ដកហូត​បាន ឈើ​គ្រញូង​៤៧​ដុំ អាវុធ​វែង​៤​ដើម អាវុធខ្លី​២​ដើម ថ្នាំ​យ៉ាម៉ា​២​គ្រាប់ និង​កញ្ឆា​ក្រៀម​១​កញ្ចប់ ។ ប្រភពព័ត៌មាន​បា​នប​ន្ត​ថា នៅ​ចំពោះមុខ​សមត្ថកិច្ច​សួរនាំ ពលរដ្ឋ​ខ្មែ​ទាំង​១៤​នាក់ បាន​ឆ្លើយ​សារភាពថា ពួកខ្លួន​គឺ​ត្រូវបាន​ឈ្មោះ សាំ រួយ ឈុំ​ធៀ​ម ជនជាតិ​ថៃ ខាងលើ ជួល​ឲ្យ​ឡើងមក​កាប់​ឈើ​គ្រញូង​លើ​ភ្នំ ក្នុង​ឧទ្យាន​ជាតិ​ខាងលើ ដោយ​ឲ្យ​ថ្លៃឈ្នួល​១​គីឡូ ២០០​បាត តែ​ពេល​កាប់​ឈើ​បាន​ត្រូវ​ជញ្ជូន​ម្នាក់ ១​ដុំ យកទៅ​លាក់ទុក​ក្នុង​ចំការ​អំពៅ​មួយកន្លែង ក្បែរ​ផ្ទះ​ជនជាតិ​ថៃ ខាងលើ​ទើប​គេ​បើក​លុយ​ឲ្យ ។ មកដល់ពេលនេះ​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​ថៃ​ម្នាក់ ទាំងនោះ និង​ជនជាតិ​ថៃ​ជា មេខ្យល់​រួមជាមួយ​វត្ថុ​តាម​ត្រូវបាន​តម្រួត​ថៃ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់ ។ 

​    ​ពាក់ព័ន្ធ​នឹង​ការឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ខាងលើ លោក ប៊ុន សុខ​វិបុល អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ភ្នាក់ងារ​យើង​មិនអាច​ទំនាក់ទំនង​បានទេ ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម ជុំវិញ​បញ្ហា​ទាំងអស់នេះ​បានទេ​៕

​សមត្ថកិច្ច​ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​១៤​នាក់​ទៅ​តុលាការ​ដោយ​ចោទប្រកាន់​លួច​កាប់​ឈើ​ក្នុងព្រៃ​អភិរក្ស
​សមត្ថកិច្ច​ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​១៤​នាក់​ទៅ​តុលាការ​ដោយ​ចោទប្រកាន់​លួច​កាប់​ឈើ​ក្នុងព្រៃ​អភិរក្ស