លោក ហ៊ុន សែន បុណ្យអុំទូក​អាចធ្វើ​ទៅបាន​តែ​ត្រូវ​ធានា​សុវត្ថិភាព​ខ្លួនឯង​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា កម្មវិធី​បុណ្យអុំទូក​អាច​ប្រព្រឹត្តិទៅបាន​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ ឬ​ក្រុម​អ្នកស្ម័គ្រចិត្ត​ទាំងឡាយណា​ដែលមាន​ល​ទ្ឋ​ភាព​ចង់​រៀបចំ​អុំទូក ប៉ុន្តែ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​សុវត្ថិភាព​ដោយ​ខ្លួនឯង​។ នេះ​បើ​យោងតាម​ហ្វេសប៊ុក​ផ្លួ​វ​ការ​របស់​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា​។

​គេហទំព័រ​លោក​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បានឱ្យដឹងថា «​កម្រិត​ទឹកទន្លេ​ពេលនេះ​កំពុង​ស្រក​ចុះ​យ៉ាងខ្លាំង ដែល​គ្មាន​សុវត្ថិភាព​ក្នុងការ​ប្រណាំងទូក​ជា​ផ្លូវការ​។ ប៉ុន្តែ​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ ឬ​ក្រុម​អ្នកស្ម័គ្រចិត្ត​ទាំងឡាយណា​ដែលមាន​ល​ទ្ឋ​ភាព​ចង់​រៀបចំ​អុំទូក ក៏​ពុំមាន​ការហាមឃាត់​ដែរ តែ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​សុវត្ថិភាព​ដោយ​ខ្លួនឯង​អោយបាន​ល្អ​បំផុត​»​។​

​នៅលើ​គេហទំព័រ​ដដែល​បាន​សង្កត់ធ្ងន់ថា «​សុវត្ថិភាព និង សុខសន្តិភាព គឺជា​សេចក្តីត្រូវការ​ចាំបាច់​បំផុត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ ម្យ៉ាងវិញទៀត កម្ពុជា​មានឱកាស​ចូល​រួម​ប្រកួតប្រជែង​លើ​វិស័យ​កីឡា​ទាំង​នៅក្នុង​ប្រទេស និង​នៅលើ​ឆាក​អន្តរជាតិ​បាន គឺ​អាស្រ័យ​ដោយ​ប្រទេស​យើង​មាន​សន្តិភាព​ពេញលេញ​»​។​

​លោក ហ៊ុន សែន បាន​បន្ថែមទៀតថា «​នៅក្នុង​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ រាជរដ្ឋាភិបាល​នឹង​ចាត់ចែង​អោយមាន​ការប្រគុំ​តន្ត្រី​អបអរសាទរ​ជូន​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ នៅតាម​ទីកន្លែង​មួយចំនួន​ដូចជា រមណីយដ្ឋាន​វត្តភ្នំ សួនច្បារ​វត្ត​បទុម​វ​តី និង កោះ​ពេជ្រ ព្រមទាំង​មានការ​ផ្សាយ​បន្ត​ផ្ទាល់​តាម TV និង​មាន​បាញ់​កាំជ្រួច​អបអរ​ពិធីបុណ្យ​ទៀតផង​»៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​