លោក សម រង្ស៊ី ស្វែង​ជួប​តំណាងប្រទេស​ធំៗ​ដែល​ចូលរួម​ប្រជុំ APEC នៅ​ហ្វីលីពីន

លោក សម រង្ស៊ី និង​ប្រធាន​ព្រឹទ្ធសភាហ្វីលីពីន Franklin Drilonលោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ឲ្យ​ដឹងថា លោកទើបទៅ​ដល់​ប្រទេសហ្វីលីពីនដើម្បី​ជួប​តំណាង​ប្រទេសមួយចំនួន​ដែល​កំពុង​ចូលរួម​ប្រជុំ APEC (សហ​ប្រតិបត្តិការ​សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក)។

តាម​រយៈ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃនេះ លោក សម រង្ស៊ី ក៏​បាន​គូស​បញ្ជាក់​ផងដែរថា ហ្វីលីពីន​ជា​ប្រទេសមុនគេទាំងអស់​ក្នុងពិភពលោក ដែល​ពល​រដ្ឋ​បាន​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ដោយ​សន្តិវិធីដើម្បី​ទម្លាក់មេដឹកនាំ​ផ្តាច់​ការ ពោល​គឺ​ការទម្លាក់​ប្រធានាធិបតី Ferdinand Marcos នៅ​ឆ្នាំ​១៩៨៦ ដោយចលនា People Power៕

 
​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​