សុខ ស្រី​ម៉ុ​ច ៖ លុយ ឡាន វីឡា ដែល​យក​ខ្លួន​ទៅ​ប្តូរ នាង​មិន​ត្រូវការ​ទេ​

សុខ ស្រី​ម៉ុ​ច ៖ លុយ ឡាន វីឡា ដែល​យក​ខ្លួន​ទៅ​ប្តូរ នាង​មិន​ត្រូវការ​ទេ​

​រាជធានី​ភ្នំពេញ : តារា​សម្តែង​កំពុង​តែមាន​ប្រជាប្រិយភាព កញ្ញា សុខ ស្រី​ម៉ុ​ច បច្ចុប្បន្ន​បាន​សាង​កេរ្ដិ៍ឈ្មោះ ល្បី​ក្នុង​ទីផ្សារ​សម្តែង​ដែល​មហាជន​ពេញនិយម​ជាច្រើន មើលឃើញ​ពី​ទេពកោសល្យ និង​តែងតែ​កោត សរសើរ​ពី​សមត្ថភាព ពិសេស​ស្ទីល នៃ​ការរៀបចំ​តុបតែង​ខ្លួន​បែប​សាមញ្ញៗ តែ​មើលទៅ​ស្រស់ស្អាត​គួរ​ឲ្យ​ស្រឡាញ់ និង​ទាក់ទាញ​សម្រាប់​ស្រទាប់​មិត្ត​យុវវ័យ​សម័យថ្មី​។​

 

​ថ្មីៗ​នេះ តារា​សម្តែង​កញ្ញា សុខ ស្រី​ម៉ុ​ច បញ្ជាក់ថា ៖ «​មិន​យក​ខ្លួន​ទៅ​ដូរ​យក​ឡាន​និង​វីឡា​ទំនើប ខ្លាច​ល្បែង​ស្នេហ៍​ត្រីកោណ​ប៉ះចំ​ប្តី​គេ​និង​ឆ្លង​ជំងឺអេដស៍​។ ដាច់​ខាត់​មិន​ទទួល​អំណោយ​ថ្លៃៗ​ដែល ជា​ថ្នូរ​នឹងធ្វើ​ស្រី​ស្នេហ៍​នរណាម្នាក់​នោះ សុខ ស្រី​ម៉ុ​ច និយាយ​ចំៗ មិន​លាក់លៀម​ឡើយ​ថា ទោះបីជា​លំបាក​ប៉ុណ្ណា​ក៏​មិន​រក និង​ទទួល​អ្នក​ឧបត្ថម្ភ​ណា​ម្នាក់​មក​ចិញ្ចឹម​នាង​ឡើយ ពីព្រោះ​តែ​នាង​ខ្លាច​ពួក​ប្រុសៗ​ដែលជា​ប្តី​គេ​នោះ​ចម្លង​អេដស៍​ឲ្យ​នាង​។ នាង​ប្រកាស​ដាច់​ហឹ​ង​ការ​ថា ខំប្រឹង​ធ្វើការ​តាម​សមត្ថ​ភាពមិន​យក​ឡើយ​ប្តី​គេ​។​

 

​កញ្ញា សុខ ស្រី​ម៉ុ​ច បាន​ប្រាប់ថា “​ជាក់ស្តែង​មនុស្ស​ល្បី​ខ្លះ ទោះ​យ៉ាងម៉េច​ក៏មាន​ប្តី​គេ​ប្រពន្ធ​គេ​ស្រឡាញ់​។ សម្រាប់​ខ្ញុំ​វិញ​មាន​ប្រុស​សំឡឹង និង​តាម​រាប់អាន​ខ្ញុំ​ដើម្បី​សុំ​ស្នេហ៍ ប៉ុន្តែ​ខ្ញុំ​មិន​ហាន​ឡើយ ខ្ញុំ​មិនដឹង​ប្រវត្តិ​ច្បាស់ មិនដឹងថា មាន​គោលបំណង​អ្វី​ច្បាស់​ទេ​។ បើ​ខ្ញុំ​ឲ្យ​ទៅ​ច្រៀង​តាម​កម្មវិធី​គេ​វិញ ខ្ញុំ​ដឹង​តែ​ពី​ច្រៀង​យកលុយ​ប៉ុណ្ណោះ​។ បើ​ឲ្យ​ខ្ញុំ​ទៅ​រញ៉េរញ៉ៃ​ជាមួយ​ប្តី​គេ​នោះ ដើម្បី លុយ ឡាន វីឡា នោះ​ខ្ញុំ​មិនចេះ​ទេ​។​

 

​កញ្ញា សុខ ស្រី​ម៉ុ​ច មាន​ជីវភាព​មិនសូវ​ធូរធា​រ​ឡើយ ប៉ុន្តែ​មាន​ការងារ​ទទួលបាន​ជាប់លាប់​ដោយ​ខំប្រឹង​តាម​សមត្ថភាព​របស់​។ តារា​រូបនេះ​បាន​បង្ហើប​ថា កាល​ដំបូង​នាង​ថត​រឿង​ឲ្យ​ទូរទស្សន៍ My TV  មាន​សមត្ថភាព​ត្រឹមតែ​ជិះ​ម៉ូតូ​ប៉ុណ្ណោះ ហើយ​ក្រោយ​ថត​ចប់​មាន​លុយ​ខ្លះ​នាង​ទិញ​ឡានតូច​របស់​កូរ៉េ (Visto) ជិះ​ដើម្បី​សម្រួលការ​ធ្វើដំណើរ​ទៅធ្វើ​ការងារ​យប់​ដូចជា​ការងារ​បង្ហាញ​ម៉ូត និង​ទៅ​ច្រៀង​តាម​កម្មវិធី​សិល្បៈ​។​

 

​ប៉ុន្មាន​ឆ្នាំក្រោយ​មកទៀត នាង​ទទួលបាន​ការងារ​សម្តែង និង​បង្ហាញ​ម៉ូត​ច្រើន​ក៏​សន្សំ​លុយ​បាន​ច្រើន​ក៏​ឡើង​សេ​រ៊ី​ឡាន​ទិញ​ម៉ាក​កាមរី​បា​ឡែ​ន ហើយ​ពេល​ថ្មីៗ​នេះ នាង​ទើបតែ​បាន​លុយ​ពី​បងស្រី​នាង​ដូរ​ឡាន​ថ្មី​ទៀត​ទិញ​ឡិច​ស៊ី​ស RX300 ជិះ​ម្តង​។​

 

​សូមបញ្ជាក់ថា កញ្ញា សុខ ស្រី​ម៉ុ​ច បាន​ចូលប្រឡូក​វិស័យ​សិល្បៈ​តាំង​ឆ្នាំ​២០១០​ដោយ​ផ្តើម​ពី​ការងារ​សម្តែង​និង​បង្ហាញ​ម៉ូត​។ នាង​មាន​ទេពកោសល្យ​ក្នុង​ច្រៀង​ដែលមាន​ការងារ​ក្រៅ​ជា​តារាចម្រៀង​របស់​ក្លឹប​កំសាន្ត​មួយកន្លែង​។ នាង​ចាប់​ល្បី​ខ្លាំង​ក្នុង​រឿង​ភាគ​របស់​ស្ថានីយទូរទស្សន៍​MYTV ចំណងជើង​ថា “​ជីវិត​នាង​រក្សា​” ដែលជា​តួ​ស្រី​រង​។ ក្នុង​រដូវ​ថត​ចម្រៀង​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ នាង​ទទួលបាន​ការងារ​សម្តែង​ឱ្យ​ផលិតកម្ម​បុប្ផា និង​កំពុង​រត់ការ​ទៅកាន់​ប្រទេស​អាមេរិក​ដើម្បី​ច្រៀង​នៅ​ទីនោះ​រយៈពេល​កន្លះ​ឆ្នាំ​៕

សុខ ស្រី​ម៉ុ​ច ៖ លុយ ឡាន វីឡា ដែល​យក​ខ្លួន​ទៅ​ប្តូរ នាង​មិន​ត្រូវការ​ទេ​

សុខ ស្រី​ម៉ុ​ច ៖ លុយ ឡាន វីឡា ដែល​យក​ខ្លួន​ទៅ​ប្តូរ នាង​មិន​ត្រូវការ​ទេ​