ក្រសួង​មហាផ្ទៃ​ប្រកាស​ចាប់​ខ្លួន​អ្នក​ក្លែង​សំបុត្រ​កំណើត​ផ្សព្វផ្សាយ​តាម​ហ្វេសប៊ុក

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម ក្រសួង​មហាផ្ទៃ ចេញ​ប្រកាស​ចាប់​ខ្លួន​អ្នក​ក្លែង​សំបុត្រ​កំណើត បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់​ជា​ធរមាន។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម ក្រសួង​មហាផ្ទៃ ចេញ​ថ្ងៃ​ទី​១៨ វិច្ឆិកា បាន​ចាត់​ទុក​ការ​កែ​ទិន្នន័យ ត្រង់​ទីកន្លែង​កំណើត​របស់​សាមីជន ដែល​សរសេរ​ថា ឃុំ​ភ្នំដិន ស្រុក​គីរីរង់ ខេត្ត​តាកែវ (ប្រទេស​វៀតណាម) ថា ជា​ករណី​ឆ្លៀត​ឱកាស ក្នុង​គោល​បំណង​បំពុល​បរិយាយ​កាស៖ «អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម ក្រសួង​មហាផ្ទៃ បាន​ពិនិត្យ​ឃើញ​មាន​ការ​ផ្សព្វផ្សាយ​តាមរយៈ​បណ្ដាញសង្គម​ហ្វេសប៊ុក ស្ដីពី​សំបុត្រ​បញ្ជាក់​កំណើត​លេខ​០៨ សៀវភៅ​បញ្ជាក់​កំណើត​លេខ​០១ ឆ្នាំ​២០១១ ចេញ​ដោយ​មន្ត្រី​អត្រានុកូលដ្ឋាន ឃុំ​ភ្នំដិន ស្រុក​គីរីវង់ ខេត្ត​តាកែវ។ ប៉ុន្តែ​សំបុត្រ​បញ្ជាក់​កំណើត​នេះ មាន​ភាព​មិន​ប្រក្រតី​នៅ​ត្រង់ ទីកន្លែង​កំណើត​របស់​សាមីខ្លួន ដែល​សរសេរ​ថា ឃុំ​ភ្នំដិន ស្រុក​គីរីវង់ ខេត្ត​តាកែវ (ប្រទេស​វៀតណាម)»

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។