លោក ហោ ណាំហុង៖ ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី មិនមែន​ជា​បញ្ហា​​របស់​បក្ស​ទាំង​ពីរ

លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង អះអាង​ថា ការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី របស់​តុលាការ មិនមែន​ជា​បញ្ហា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ​នោះ​ទេ។

ការ​អះអាង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​ប្រធាន​បេសកកម្ម​ការទូត និង​ការិយាល័យ​តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា នៅថ្ងៃទី១៩ ខែ​វិច្ឆិកា នា​ទីស្ដីការ​ក្រសួង ដើម្បី​ជំរាប​ជូន​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន។

រហូត​មក​ដល់​ពេល​នេះលោក សម រង្ស៊ី មិន​ទាន់​វិល​​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ទេ បន្ទាប់​ពី​​​តុលាការ​កម្ពុជា ចេញ​ដីកា​ចាប់​ខ្លួន​លោក​កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ដើម្បី​​យក​មក​អនុវត្ត​ទោស​២​ឆ្នាំ ក្នុង​ពន្ធនាគារ ទាក់ទង​នឹង​បទ​បរិហារកេរ្តិ៍​កាល​ពី​ជាង​៧​ឆ្នាំ​មុន របស់​លោក ហោ ណាំហុង ខណៈ​ដែល​លោក​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។