កម្លាំងអាវុធហត្ថ ខណ្ឌសែនសុខ ចាប់ក្មេងទំនើង៤នាក់ ខណៈកំពុងឈរកាន់ដំបង នៅមុខក្លឹប អាវ៉ាឡន

ភ្នំពេញ ៖ កម្លាំងល្បាតអាវុធហត្ថ ខណ្ឌសែនសុខ បានឃាត់ខ្លួនក្រុមក្មេងទំនើង ៤នាក់ ខណៈ ពួកគេកំពុងឈរកាន់ដំបង នៅមុខក្លឹប អាវ៉ាឡន ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅវេលាម៉ោង១និង៤៥នាទី រំលងអាធ្រាត្រ ចូលថ្ងៃ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥។

មន្រ្តីអាវុធហត្ថ ខណ្ឌសែនសុខ បានឲ្យដឹងថា ក្មេងទំនើងទាំង៤នាក់ រួមមានទី១ ឈ្មោះ ទូច តុង អាយុ១៨ឆ្នាំ មុខរបរកម្មករ សំណង់ស្នាក់នៅ បន្ទប់ជួល ភូមិព្រៃទា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទី២ ឈ្មោះ គិន ចក់ អាយុ១៩ឆ្នាំ ស្នាក់នៅ បន្ទប់ជួលភូមិព្រៃទា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ  ទី៣ឈ្មោះ ហៀង គឹមអេង អាយុ២២ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងទី៤ ឈ្មោះ ធិន ម៉ង់ អាយុ២១ឆ្នាំ មុខរបរកម្មសំណង់ ស្នាក់នៅ ផ្ទះជួល ភូមិព្រៃទា សង្កាត់កាកាប ខណ្ឌពោធិ៍សែនសុខ។

បើតាមមន្រ្តីអាវុហត្ថ នៅវេលាម៉ោងកើតហេតុ ខាងលើនេះ ជនសង្ស័យទាំងបួននាក់ បានឈរកាន់ដំបង នៅមុខក្លឹប ហើយកំលាំងល្បាតអ.ហខណ្ឌ ឃើញជនសង្ស័យបួននោះ ក៏ដេញចាប់ឃាត់បាន ហើយចាប់បញ្ជូនទៅទុក អ.ហ ខណ្ឌដើម្បីសាកសួរបន្ត៕