ចិន​ជំរុញ​ឱ្យ​ប្រទេស BRICS ផ្សារ​ភ្ជាប់​នឹង​ការ​ជឿជាក់​នៃ​កំណើន

ប្រទេស​ចិន ៖ ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង បាន​អំពាវនាវ​ដល់​បណ្តា​ប្រទេស BRICS ឱ្យ​ពង្រឹង​ការ​ជឿជាក់​ក្នុង​កំណើន និង​ជំរុញ​ការ​សម្របសម្រួល​ក្នុង​ប្លុក​ដែល​មាន​ទីផ្សារ​រើប​ឡើង​ដើម្បី​ចូលរួម​ការ​ប្រកួតប្រជែង​នៅ​លើ​ពិភពលោក ។

គេ​ទទួលស្គាល់​ថា បណ្តា​ប្រទេស​៥ រួម​មាន ប្រេ​ស៊ី​ល រុ​ស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាងត្បូង កំពុង​តែ​ប្រឈម​នឹង​ការ​កើនឡើង​នៃ​ភាព​ស្មុគស្មាញ និង​ការ​ហែល​ឆ្លង​បទ​ពិសោធន៍​ការ​បង្អន់ល្បឿន​នៃ​កំណើន ។ លោក ស៊ី ជី​ន​ពីង ក៏​បាន​ស្នើ​ឱ្យ​ពួក​គេ​កែប្រែ​ថ្មី​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​រយៈពេល​វែង​ផង​ដែរ។

លោក​បាន​ថ្លែង​នៅ​ក្នុង​ជំនួប​រវាង​ថ្នាក់ដឹកនាំ BRICS ដែល​ប្រារព្ធ​នៅ​ក្រុង​រី​សត តួ​ក​គី Antalya ខាងក្រៅ​កិច្ចប្រជុំ​កំពូល G20 ថា ៖ «​ចិន​មាន​ជំហរ​រឹង​មាំ​ក្នុង​កាលានុវត្តភាព​នៃ​ការ​អភិវឌ្ឍ​ភាគហ៊ុន​ជាមួយ​បណ្តា​ប្រទេស BRICS និង​ការ​លើកតម្កើង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​យើង​» ។

លោក​សង្កត់ធ្ងន់​ថា ៖ «​មាស​សុទ្ធ គឺ​មិន​ខ្លាច​ភ្លើង ដរាបណា​ដែល​យើង​កាន់កាប់​ក្រុមហ៊ុន​ប្រកបដោយ​ភាព​ជឿជាក់ និង​ការ​ពង្រឹង​ខ្លួន​ឱ្យ​រឹង​មាំ​នោះ បណ្តា​ប្រទេស BRICS ច្បាស់​ជា​បើកក្តោង​ដើម្បី​ធ្វើ​ដំណើរ​ឆ្ពោះទៅ​មុខ​តាម​បណ្តោយ​ខ្យល់ និង​រលក​ជា​ពុំខាន​» ។

នៅ​កិច្ចប្រជុំ​កំពូល G20 ឆ្នាំ​នេះ ជា​កិច្ចប្រជុំ​លើក​ទី​១០​ហើយ បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០០៨​មក ខណៈ​ដែល​សេដ្ឋកិច្ច​ពិភពលោក​នៅ​តែ​មាន​សន្ទុះ​យឺត ដោយសារ​គ្មាន​ការ​រើប​ឡើង​វិញ និង​ជួបនឹង​កង្វះខាត​នៃ​តម្រូវការ ការ​វិនិយោគ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ ។ ចំពោះ​កម្រិត​ខ្ពស់​ជាង​មុន គឺ​បណ្តា​ប្រទេស​ដែល​មាន​ទីផ្សារ​រើប​ឡើង​នៅ​តែ​មាន​ច្រើន​ជាង​ពាក់កណ្តាល​នៃ​កំណើន​លើ​ពិភពលោក នា​ពេល​បច្ចុប្បន្ន​នេះ ។

លោក ស៊ី ជី​ន​ពីង បាន​ប្រាប់​ទៅ​ថ្នាក់ដឹកនាំ​ដទៃ​ទៀត​ថា ៖ «​យើង​នៅ​តែ​ជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​សម្រាប់​កំណើនសេដ្ឋកិច្ច​របស់​ពិភពលោក​ដដែល ។ យើង​ចាំបាច់​ត្រូវ​បើក​ច្រក​សេដ្ឋកិច្ច​ពិភពលោក​ដើម្បី​ប្រឆាំង​នឹង​ភាព​ឧបត្ថម្ភ​និយម​នៃ​ពាណិជ្ជកម្ម ដែល​ជំរុញ​ការ​ទទួលយក​នូវ​ការ​ឆ្លើយ​តប​នឹង​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​របស់​សមាជិក​ទាំងអស់​ក្នុង G20 និង​ចូលរួម​ពង្រីក​តម្រូវការ​ពិភពលោក ជាដើម​» ។

ចំណែក​សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារកណ្តាល​តួ​ក​គី លោក Yuksel Gormez បាន​ប្រាប់​សារព័ត៌មាន​ចិន​ស៊ី​ន​ហួរ​នៅ​ក្រុង Antalya ថា ៖ «​ក្នុង​រយៈពេល​ចាប់ពី​១០​ឆ្នាំ ទៅ​២០​ឆ្នាំ​ទៀត ប្រតិបត្តិការ​កំណើន​នៅ​តាម​បណ្តា​ប្រទេស​បាន​រើប​ឡើង​វិញ​ជា​បណ្តើ​រហើយ និង​មាន​កម្រិត​ខ្ពស់​ជាង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ទៅ​ទៀត​» ៕