ស្ពាន​អាកាស​តិច​ណូ​អ៊ុត​កៅស៊ូ​រួច ​នឹង​​ដាក់​ឱ្យ​​ដំណើរការ​បណ្តោះអាសន្ន​​នៅ​ថ្ងៃ​ទី​២១ ​វិច្ឆិកា​

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៨ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៥ ការដ្ឋាន​អ៊ុត​កៅស៊ូ​លើ​កម្រាល​ស្ពាន​អាកាស​តិច​ណូបា​នប​ព្ចា​ប់១០០%​ ។ ទន្ទឹម​នឹង​នេះ ការដ្ឋាន​ក៏​បាន​ស្ទូច​បេតុង​បែងចែក​អ័ក្ស​ស្ពាន​បាន៦០% ដែល​នឹង​​ដំឡើង​​តម្រង់​ជួរ​នៅ​ថ្ងៃទី​១៩ វិច្ឆិកា នេះ ឯ​ភ្លើង​​បំភ្លឺ​ស្ពាននឹង​ដាក់​ឱ្យ​​ដំណើរ​ការ​បំភ្លឺ​នៅ​​យប់​ថ្ងៃ​ទី​២០​ខែវិច្ឆិកា ​​ឆ្នាំ​២០១៥​ ស្អែកនេះ ។

សាលា​រាជធានី​ភ្នំពេញ បាន​ត្រៀម​រួចរាល់​​ហើយ​សម្រាប់​ដាក់​​ឱ្យ​ដំណើរ​ការ​បណ្តោះអាសន្ន​នៅ​ថ្ងៃ​ទី​២១ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៥​ ខាង​មុខនេះ ៕​