សាំង​យ៉ុង​ដឹក​ឈើ​ប្រណីត​ទៅ​វៀត​ណាម​បែក​កង់​ក្រឡាប់​ចូល​ចំការ​ដំឡូង​មី​របួស​ធ្ងន់​២នាក់​

ខេត្តរតនគិរី ៖ រថយន្ត​សាំ​ងយ៉ុ​ង​មួយ​គ្រឿង​ដឹកឈើ​ប្រណីត​ឆ្ពោះទៅ​ប្រទេស​វៀតណាមបាន​បែក​កង់​ខាងឆ្វេង​រេ​ចង្កូត​​ក្រឡាប់​ជា​​ច្រើន​ត្រឡប់់​ចូល​ចំការ​ដំឡូង​មី​បណ្តាលឱ្យ​មនុស្ស​ពី​រនាក់​រង​បួស​ធ្ងន់​។

ហេតុ​កា​ណ៍​នេះ​បាន​កើតឡើង​ កាល​ពី​វេលា​ម៉ោង​០២ និង៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ ​វិច្ឆិកា​ ​២០១៥​ លើ​ផ្លូវជាតិ​លេខ​៧៨​ ត្រង់​ចំណុច​ភូមិ​ប៉ក់​ធំ ​ឃុំ​ប៉ក់​ញ៉ៃ​ ស្រុក​អូរ​យា​ដាវ​។

តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ រថយន្ត​ដឹកឈើ​ក្រឡាប់​នោះ​ម៉ាក​សាំង​យ៉ុ​ង​ ពណ៌​ខៀវ​ សំបក​ឪឡឹក ​អត់​ស្លាក​លេខ​ ។ ពេល​កើតហេតុ​ភ្លាម​ៗ​នោះ​គេ​ឃើញ​ក្អែរ​ចេញ​មក​សុទ្ធតែ​ឈើប្រណីត​ប្រភេទ​ធ្នង់​ជា​ច្រើន​ដុំ​ ហើយ​ត្រូវ​បាន​គេ​យក​រថយន្ត​ផ្សេង​ទៀត​មក​ដឹក​ជម្លៀស​ឈើ​ទាំងនោះ​ចេញ​អស់​ភ្លាម​ៗ​ដែរ​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​