ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​ប្តី​ប្រពន្ធ​២​នាក់ រងរបួស​ធ្ងន់​

ស្ទឹងត្រែង: ប្តី​ប្រពន្ធ​២​នាក់​បាន​រងរបួស​ធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរ បង្កឡើង​ដោយ​រថយន្ត ហាយ​ឡែន​ឌ័​រ បុក​ជា​ម៉ូតូ ហុងដា សេ​១២៥ កាលពី​ថ្ងៃទី​១៨ ខែ​​វិច្ឆិកា ឆ្នាំ​២០១៥ ត្រង់ចំណុច ផ្លូវ​នំ​បែក​អូរ​ពងមាន់ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល សង្កាត់ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ត្រង់ចំណុច ផ្លូវ​នំ​បែកអូរ​ពងមាន់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែងក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​

 សមត្ថកិច្ច​បានអោយដឹង​ថា ជនរងគ្រោះ​ជា​ប្តី​ឈ្មោះ ហាន រី​យ៉ា  អាយុ​២៨​ឆ្នាំ  ប្រពន្ធឈ្មោះ សុខ អឿន អាយុ​២២​ឆ្នាំ  ទាំង​២​នាក់ រស់នៅ ភូមិ​អ៊ុំ​ខួង ឃុំ ស្រែ​ក្រសាំងស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។​

​អ្នកឃើញ​ហេតុ​ការ​នេះ​បានអោយដឹងថា​:​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត ១​គ្រឿងម៉ាក ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ មិន​ចាំ​ស្លាក​លេខ បើកបរ​ក្នុង​ល្បឿន​លឿនក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល​ចំណុចកើតហេតុ មាន​ម៉ូតូ​ម៉ាក ហុងដាសេ​១២៥ ស៊េរី​ឆ្នាំ​២០០៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ​ឌុប​គ្នា​២​នាក់​ប្តី​ប្រពន្ធ ក្នុងទិសដៅ​បញ្ច្រាស​គ្នា នៅត្រង់ចំណុច​អូរ​ពងមាន់ ដែលជា​ចំណុចប្រសព្វ​គ្នា ដោយរថយន្ត​បង្ករ​បើកបរ​ក្នុង​ល្បឿន​លឿន​ពេក ជាន់​ហ្វ្រាំង​មិន​ជាប់ ក៍​បុក​ជាមួយ​ម៉ូតូរបស់​ជនរងគ្រោះ​ពេញទំហឹង បណ្តាល​ឲ្យ​ជនរងគ្រោះ​បាន​ប៉ើង​ចេញ ពី​ម៉ូតូ​ទាំង​២នាក់​ប្តី​ប្រពន្ធ រងរបួស​ធ្ងន់​តែម្តង ។​

​ក្រោយពី​បើក​បង្ក​ឲ្យ​មាន​អ្នករងរបួស​ហើយ​នោះ អ្នកបើកបរ​មិនបាន​ឈប់​ដោះស្រាយគ្នា​នោះទេ គឺ​បន្ថែម​ល្បឿន​បើក​គេច​បាត់​។ ជនរងគ្រោះ​ត្រូវបាន បញ្ជូន​​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​។ ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន សមត្ថកិច្ច​យកទៅ​រក្សាទុកនៅ​អធិការដ្ឋាន​នគរបាល ក្រុង​បណ្តោះអាសន្ន ដើម្បី​ស្រាវជ្រាវ​និង​តាម​ចាប់​ជនបង្ក​យកមក​ចាត់ការ​តាមច្បាប់​៕

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​ប្តី​ប្រពន្ធ​២​នាក់ រងរបួស​ធ្ងន់​

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​ប្តី​ប្រពន្ធ​២​នាក់ រងរបួស​ធ្ងន់​