តារាចម្រៀង​ល្បីៗ​នៅ​កម្ពុជា​បង្ហាញ​វត្តមាន​ជាមួយនឹង​បទ​ចម្រៀង​ថ្មី​របស់ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៏​ធំ​បំផុត​របស់​ក្រុមហ៊ុន​SMART

: ​តារាចម្រៀង​ល្បីៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាននិងកំពុង​បង្ហាញ​វត្តមាន​ជាមួយនឹង​បទ​ចម្រៀង​ថ្មី​របស់ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៏​ធំ​បំផុត​Smart Mega Concert I am the Fastest ដែល​ត្រូវ​បានរៀបចំ​ធ្វើឡើង​រៀងរាល់​សប្តាហ៍​ទូទាំងប្រទេស​។​
​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៏​ធំ​បំផុត​នេះ ត្រូវបាន​ចាក់ផ្សាយ​នៅលើ​ទូរទស្សន៍ PNN វេលា​ម៉ោង​៦​លា្ង​ច រៀងរាល់ថ្ងៃ​សៅរ៍​។​

​ព្រឹត្តិការ​ណ៏​នេះ​ផងដែរ មានការ​ចូលរួម​សម្តែង​ពី​តារាចម្រៀង​ល្បីៗ​ដូចជា​កញ្ញា ឱក សុគន្ធ​កញ្ញា កញ្ញា មាស សុខ​សោភា លោក ឆន សុ​វណ្ណា​រាជ ​លោក ខេ​ម លោក ហេង ពិ​ទូ លោក ខាន់ ជែ​ម លោក ឆាយ វីរៈ​យុទ្ធ និង​តារា​ល្បីៗ​ជាច្រើនរូប​ទៀត​ដែល​នឹង​មក​ធ្វើការ​សម្តែង​ផ្ទាល់​នៅ​ពីមុខ​ទស្សនិកជន​ផ្ទាល់​រាប់ពាន់នាក់ នៅតាម​បណ្តា​ខេត្ត​នានា​ទូទាំងប្រទេស​។​

​នៅ​ខេត្តបាត់ដំបង តារាចម្រៀង​ល្បី​ក្នុង​ដួងចិត្ត​ទស្សនិកជន កញ្ញា មាស សុខ​សោភា បាន​លើកយក​បទ​ចម្រៀង​ថ្មី​របស់ខ្លួន​ដែលមាន​ចំណងជើង​ថា​ចង់​ឆក់ ខណៈដែល​នៅ​ខេត្តសៀមរាប​លោក ឆាយ វីវៈ​យុទ្ធ​ក៏បាន​បកស្រាយ​នូវ​បទ​ចម្រៀង​ថ្មី​របស់ខ្លួន​ផងដែរ​ក្រោម​ចំណងជើង​ថា ឱប​ប្រពន្ធ​នឹក          សង្សារ​។ វត្តមាន​របស់​តារាចម្រៀង​ល្បីឈ្មោះ​ទាំងពីរ​រូបនេះ ត្រូវបាន​ចាក់ផ្សាយ​នៅលើ​ទូរទស្សន៍ PNN​។​

​លោក Yap Kokleong ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Smart បាន​មានប្រសាសន៍ថា​៖”​យើង​ដឹងថា    តន្ត្រី​ផ្តល់នូវ​សារសំខាន់​សម្រាប់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ ដូច្នេះ​យើង​មានចិត្ត​សប្បាយរីករាយ​ណាស់​ដែល​តារាចម្រៀង​ល្បីឈ្មោះ​ទាំងនេះ​បាន​ជ្រើស​យក​កម្មវិធី​របស់​យើង​ដើម្បី​ផ្សព្វផ្សាយ​បទ​ចម្រៀង​ថ្មី​របស់​ពួកគេ​។​”

​នៅ​ថ្ងៃ​សោ​រ៍ ២១ វិច្ឆិកា ២០១៥​នេះ ព្រឹត្តិការណ៍ Smart Mega Concert I am the Fastest​នឹង​ប្រព្រឹត្តទៅ​នៅឯ​ខេត្ត​ព្រះសីហនុ ព្រៃវែង និង​ស្ទឹងត្រែង​។​តារាចម្រៀង​ល្បីឈ្មោះ​មួយចំនួនទៀត រួមមាន​កញ្ញា ឡូ​រ៉ា ម៉ម លោក ខេ​ម ទីណា និង​ឡូ​ឌី នឹងមាន​វត្តមាន​នៅក្នុង​ខេត្ត​ព្រះសីហនុ​ផងដែរ​។​

​ក្រៅពី​ការគាំទ្រ​តារាចម្រៀង​ល្បីៗ​របស់​កម្ពុជា​នៅក្នុង​ព្រឹត្តិការណ៍ Smart Mega Concert I am the Fastest ​ហើយ​នោះ​នៅ​ថ្ងៃ ១២ ធ្នូ ក្រុមហ៊ុន Smart នឹង​រៀបចំ​មហា​ព្រឹត្តិការណ៍​ទី​ពីរ គឺ​ការប្រគំ​តន្ត្រី​របស់​តារាចម្រៀង​អន្តរជាតិ​ដ៏​ល្បី​គឺ​អ្នកនាង Jessi J. ។ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​គេ​រំពឹងថា នឹងមាន​ការចូលរួម​ពី​អ្នក​ចូលចិត្ត​តន្ត្រី​ជាង ៣ ម៉ឺន​នាក់​។ (​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​៖visit www.smart.com.kh/smart-mega-concert-jessie-j)

Smart Mega Concert I am the Fastest​ គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​លាយ​បញ្ចូល​គ្នា​រវាង​ការប្រគំ​តន្ត្រី និង​ការប្រកួត​រត់ប្រណាំង​ដើម្បី​ស្វែងរក​បុរស និង​នារី ដែល​រត់លឿន​បំផុត​នៅក្នុង​ប្រទេស​ផងដែរ​។ ព្រឹត្តិការណ៍​នេះ ត្រូវបាន​រៀបចំ​នៅតាម​ទីកន្លែង​ផ្សេងៗ​ទូទាំងប្រទេស ដើម្បី​ផ្សព្វផ្សាយ ពី​សេវា 4G LTE របស់​ក្រុមហ៊ុនទូរស័ព្ទ Smart ដែល​សេវា​នេះ​បាន​គ្របដណ្ដប់ ២៥ ខេត្ត​ក្រុង​ទូទាំងប្រទេស​ហើយ​។​

​អ្នកចូលរួម​ប្រកួត​នៅក្នុង​ព្រឹត្តិការណ៍ Smart Mega Concert I am the Fastest នេះ ត្រូវ​រត់ប្រណាំង​ក្នុង​ចម្ងាយ​១០០​ម៉ែត្រ ហើយ​បន្ទាប់មក​គឺ​ត្រូវ​រត់តាម​ផ្លូវ​ដែលមាន​ឧបសគ្គ​។​

​កម្មវិធី​ប្រកួត​រត់ប្រណាំង​នេះ​ផងដែរ ទើបតែ​បានបញ្ចប់​នៅ ខេត្តបន្ទាយមានជ័យ កោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ឧ​ត្ត​រ​មានជ័យ កំពត សៀមរាប ព្រះវិហារ ស្វាយរៀង និង​កំពង់ស្ពឺ​។ ក្នុងនោះ​អ្នកឈ្នះ​ការប្រកួត​ផ្នែក​បុរស បាន​ទៅ​លោក​ម៉ៅ សារ៉ូ​មកពី​ខេត្តបន្ទាយមានជ័យ ក្នុង​វិនាទី ០០:៣៤ និង​ផ្នែក​នារី បាន​ទៅលើ​កញ្ញា​សី ចាន់​ផល មកពី​ខេត្តបាត់ដំបង​ក្នុង​វិនាទី ០០:៤៣ ។​

​កម្មវិធី Smart Mega Concert I am the Fastest​ បន្ទាប់ នឹងធ្វើ​ការចាក់ផ្សាយ​នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២១ វិច្ឆិកា​។ កម្មវិធី​នេះ​នឹង​ចាក់ផ្សាយ​ពី​ការប្រកួត​រត់ប្រណាំង និង​ការប្រគំ​តន្ត្រី​ដែល​បានធ្វើ​ឡើង​ក្នុង​ខេត្តសៀមរាប ស្វាយរៀង និង​ព្រះវិហារ​។​

តារាចម្រៀង​ល្បីៗ​នៅ​កម្ពុជា​បង្ហាញ​វត្តមាន​ជាមួយនឹង​បទ​ចម្រៀង​ថ្មី​របស់ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៏​ធំ​បំផុត​របស់​ក្រុមហ៊ុន​SMART

តារាចម្រៀង​ល្បីៗ​នៅ​កម្ពុជា​បង្ហាញ​វត្តមាន​ជាមួយនឹង​បទ​ចម្រៀង​ថ្មី​របស់ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៏​ធំ​បំផុត​របស់​ក្រុមហ៊ុន​SMART

តារាចម្រៀង​ល្បីៗ​នៅ​កម្ពុជា​បង្ហាញ​វត្តមាន​ជាមួយនឹង​បទ​ចម្រៀង​ថ្មី​របស់ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៏​ធំ​បំផុត​របស់​ក្រុមហ៊ុន​SMART

តារាចម្រៀង​ល្បីៗ​នៅ​កម្ពុជា​បង្ហាញ​វត្តមាន​ជាមួយនឹង​បទ​ចម្រៀង​ថ្មី​របស់ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៏​ធំ​បំផុត​របស់​ក្រុមហ៊ុន​SMART