ខែ​កត្តិក​ធ្លាក់​ខ្យល់​ពី​ជើង សាក​វិធី​ថៃ​រក្សា​ស្បែក​ងាយៗ​ទាំង​នេះ

ខែ​កត្តិក​ធ្លាក់​ខ្យល់​ពី​ជើង សាក​វិធី​ថៃ​រក្សា​ស្បែក​ងាយៗ​ទាំង​នេះ

ខែ​កត្តិកចូល​ដល់​ ​ធ្លាក់​ខ្យល់​ពី​ជើង គឺ​ជា​ខែ​ត្រជាក់​ដែល​អាច​ឲ្យ​អ្នក​ជួប​បញ្ហា​ស្បែក​ផ្សេងៗ​ ដូច​ជា​ស្បែក​ស្ងួត​ និង​​ស្បែក​ប្រេះស្រកា​ជា​ដើម។ ដើម្បី​បង្ការ​នឹង​បញ្ហា​ទាំង​នោះ អ្នក​ប្រើ​ប្រើ​ផលិត​ផល​ផ្សេងៗ ប៉ុន្តែ​ក្រៅ​ពី​នោះ អ្នក​ក៏​អាច​សាក​ល្បង​ធ្វើ​តាម​វិធី​ងាយៗ​ដោយ​ខ្លួន​ឯង​បាន​ផង​ដែរ។​

 

១. អំបិល​លាយ​ទឹក​ឃ្មុំ

 
អំបិល​​​ជា​​ឱសថ​មួយ​សម្រាប់​​​យក​ចេញ​នូវ​កោសិកា​ស្បែក​ចាស់ ចំណែក​​ទឹក​ឃ្មុំ​​វិញ​​ជួយ​ផ្ដល់​ជាតិ​សំណើម​ដល់​ស្បែក ​​​និង​បង្ការ​បញ្ហា​ស្បែក​ស្ងួត។ លាយ​​អំបិល​ជា​មួយ​ទឹក​ឃ្មុំ​​ក្នុង​បរិមាណ​​សម​ស្រប​មួយ រួច​ដុស​​លើ​ស្បែក​ថើរ​ៗ​ ជា​ពិសេស​កន្លែង​កែង​ជើង និង​ម្រាម​ជើង។

 

ខែ​កត្តិក​ធ្លាក់​ខ្យល់​ពី​ជើង សាក​វិធី​ថៃ​រក្សា​ស្បែក​ងាយៗ​ទាំង​នេះ

 

២. ប្រេង​ដូង ​និង​ទឹក​វ៉ាន់នីឡា
 

លាយ​បញ្ចូល​ប្រេង​ដូង​​កន្លះ​ពែង​ជា​មួយ​ទឹក​វ៉ាន់នីឡា​សុទ្ធ​ និង​ស្ករ​ស​ក្នុង​បរិមាណ​ស្មើ​គ្នា។ លាង​ស្បែក​មុខ​​នឹង​ទឹក​ឲ្យ​ស្អាត រួច​​ផ្ដិត​យក​ល្បាយ​ដែល​លាយ​រួច​មក​លាប​លើ​មុខ​ ជា​ចលនា​រង្វង់​​ឲ្យ​ចូល​សព្វ​ក្នុង​ស្បែក​មុខ​រួច​លាង​សម្អាត​នឹង​ទឹក​ចេញ។

 

ខែ​កត្តិក​ធ្លាក់​ខ្យល់​ពី​ជើង សាក​វិធី​ថៃ​រក្សា​ស្បែក​ងាយៗ​ទាំង​នេះ
 

 
៣. ទឹក​ដោះ​គោ​​ជា​មួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​​​​​

 
លាយ​​ទឹក​ដោះ​គោ​​​១​​ពែង​ចូល​ជា​មួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​៥​ពែង។ ដាក់​ត្រាំ​ប្រអប់​ជើង​ក្នុង​ទឹក​ដោះ​គោ​ និង​ទឹក​ដែល​បាន​លាយ រយៈ​ពេល​៥​នាទី​។ បន្ទាប់​មក​ម៉ាស្សា​​​ថ្នម​រួច​ដុស​នឹង​ថ្ម​ខាត់​ និង​លាង​សម្អាត​ចេញ។
 

ខែ​កត្តិក​ធ្លាក់​ខ្យល់​ពី​ជើង សាក​វិធី​ថៃ​រក្សា​ស្បែក​ងាយៗ​ទាំង​នេះ
 
 

៤. ត្របក​ផ្កា​កុលាប​​​

 
ចាក់​​ទឹក​ប្រេង​ដូង​ក្នុង​ក្រឡ​មួយ​រួច​ដាក់​ត្របក​ផ្កា​កុលាប​ខ្លះ​ និង​ស្ករ​ស​ខ្លះ​ក្នុង​នោះ។ ទុក​រយៈ​ពេល​២​ទៅ​៣​ថ្ងៃ​រួច​យក​វា​មក​ប្រើ​លាប​ដុស​លើ​ស្បែក។
 

ខែ​កត្តិក​ធ្លាក់​ខ្យល់​ពី​ជើង សាក​វិធី​ថៃ​រក្សា​ស្បែក​ងាយៗ​ទាំង​នេះ

 
៥. កាហ្វេ​
 

វិធី​ថែរក្សា​ស្បែក​ជៀស​វាង​បញ្ហា​ស្បែក​ស្ងួត​អាច​ប្រើ​ប្រាស់​​កាហ្វេ​បាន។ លាយ​កាហ្វេ​ស្រស់​ៗ​ទើប​ឆុង​កន្លះ​ពែង​ជា​មួយ​​ទឹក​វ៉ាន់នីឡា ប្រេង​អូលីវ និង​ស្ករ​ត្នោត។ លាប​មក​លើ​ស្បែក​​ លើ​រាង​កាយ​​ឲ្យ​សព្វ​រួច​លាង​សម្អាត​​​នឹង​ទឹក​ចេញ៕

 

ខែ​កត្តិក​ធ្លាក់​ខ្យល់​ពី​ជើង សាក​វិធី​ថៃ​រក្សា​ស្បែក​ងាយៗ​ទាំង​នេះ
 

 
ចុចអាន៖ ទម្លាប់​ប្រចាំ​ថ្ងៃ​​៧​យ៉ាង​ ​បង្ក​ផល​ប៉ះ​ពាល់​​ដល់​សម្រស់​
 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ boldsky ​