រោគសញ្ញា នៃគ្រួសតម្រងនោម ដែលអ្នកគួរតែយល់ដឹង!

ជាទូទៅ គ្រួសតម្រងនោម  គឺជាការស្តុកទឹកនោម មិនព្រមបញ្ចេញមកក្រៅ ដែលបណ្តាលឲ្យក្លាយទៅជា គីស រួចវិវត្តន៍ទៅជាគ្រួសតែម្តង។ តាមធម្មតាវាអាចបង្កទៅលើមនុស្ស ចន្លោះពីអាយុ ២០ឆ្នាំ ទៅដល់ ៤០ឆ្នាំ។ ហើយទំហំ និងរូបរាងរបស់គ្រួសនេះ អាចប្រែប្រួលបានផងដែរ។

មុខងារបស់តម្រងនោម គឺអាចលុបបំបាត់ជាតិពុលដែលលើស និងកាកសំណល់ពីរាងកាយ ហើយជួយសម្អាតសរីរាង្គតាមរយៈការបត់ជើង។  ម៉្យាងវិញទៀត ទឹកនោមបញ្ចេញតាមតម្រងនោម ដោយឆ្លងកាត់ប្លោកនោម ហើយក៏បញ្ចេញទៅក្រៅរាងកាយតែម្តងទៅ។ ប៉ុន្តែប្រសិនបើធាតុពុលទាំងនោះ មិនអាច បញ្ចេញពីរាងកាយបានត្រឹមត្រូវទេនោះ ពួកវានឹងក្លាយទៅជាដុំគីស ហើយក្រោយមកក៏ក្លាយទៅជាគ្រួសតែម្តង។

ខាងក្រោមនេះគឺជារោគសញ្ញា និងរោគសញ្ញានៃគ្រួសតម្រងនោមដែលអ្នកគួរយល់ដឹង៖

រោគសញ្ញា នៃគ្រួសតម្រងនោម ដែលអ្នកគួរតែយល់ដឹង!
រូបភាពតំណាងគ្រួសក្នុងតម្រងនោម

 

ការឈឺចាប់តម្រងនោម៖

ជារឿយៗវាអាចបង្កឲ្យមានការឈឺចាប់នៅក្នុងពោះ និងគេអាចចាត់ទុកថា ជាការឈឺចាប់ខ្លាំងបំផុត ដោយឈឺភ្លាមៗ និងខ្លាំងតែម្តង នៅត្រង់ ក្រលៀន ប្រដាប់ភេទ ឬខ្នង។

ចុកតម្រងនោម៖  

ការឈឺចាប់នេះផងដែរ អាចកើតឡើងសារជាថ្មីបាន  ដោយគ្រួសនោះ ធ្វើចលនានៅក្នុងតម្រងនោមរបស់ អ្នក ហើយបង្កឲ្យបែកញើស និងមិនអាចទ្រាំនូវការឈឺចាប់នេះ បានថែមទៀតផង។

ឈាមក្នុងទឹកនោម៖

ជាទូទៅ សញ្ញានៃគ្រួសក្នុងតម្រងនោមមួយទៀតគឺ វត្តមាននៃឈាមក្នុងទឹកនោម។ ​ទឹកនោម មានពណ៌ផ្កាឈូក ឬក្រហម គឺបណ្តាលមកពី ការកកិតនៃដុំគ្រួសនោះ ជាមួយតម្រងនោម។

ការបង្ករោគ៖

គ្រួសនៅក្នុងតម្រងនោម បង្ហាញនូវសញ្ញា នៃការបង្ករោគនៅបំពង់នោម ដូចជា ក្តៅខ្លួន និងឈឺចាប់ខ្លាំង ពេលកំពុងនោម ជាដើម។

ការឈឺចាប់ដែលគួរឲ្យកត់សម្គាល់៖

ប្រសិនបើអ្នកមិនច្បាស់ថា ខ្លួនមានគ្រួសនៅក្នុងតម្រងនោមទេនោះ សួមព្យាយាមធ្វើការវិភាគ នៅពេលដែលមានការឈឺចាប់លេចចេញមក។ ជាទូទៅ ការឈឺចាប់ គឺកើតឡើងនៅពេលព្រឹក ព្រោះមនុស្សមិនបាន នោមនៅពេលយប់។

សញ្ញាដំបូងនៃជម្ងឺគ្រួសក្នុងតម្រងនោម៖

ជារឿយៗ សញ្ញាដំបូងនៃគ្រួសក្នុងតម្រងនោម គឺ នោមមកឈឺ។ ធម្មតា វាធ្វើឲ្យអ្នកនោមញឹក ឬបរិមាណ ទឹកនោមចេញមកតិច។  

ការក្អួត ចង្អោរ៖

បញ្ហានេះ​កើតឡើង​ដោយសារ​រាងកាយរបស់អ្នក​អសមត្ថភាព​មិនអាច​បញ្ចេញ​កាកសំណល់​បាន។ នៅពេល មុខងារ​តម្រងនោម​ដំណើរការ​មិនបាន​ស្រួលនោះ រាងកាយ​ព្យាយាម​កម្ចាត់​ជាតិពុល​ចេញតាម​រយៈការក្អួត។

មិនតែប៉ុណ្ណោះ ទឹកនោម​គ្មានពណ៌ឬពណ៌ខុសប្រក្រតី មានធុំក្លិនអាក្រក់ ហើយ​ល្អក់ ជាសញ្ញា​នៃសារធាតុ ពុល និងសារធាតុគីមី​ច្រើន​នៅក្នុង​រាងកាយផងដែរ។ ពិបាក​ទាំងការ​អង្គុយ និង​ការ​គេង ជាធម្មតានេះបណ្តាល​មកពីដុំគ្រួសធំ។ ការឈរ​ផ្តល់ភាពងាយស្រួលបាន​ច្រើន។ ប្រសិនបើ​អ្នកប្រឈមមុខនឹង​អាការៈទាំងអស់​ខាងលើ ត្រូវ​ទៅជួប​ជាមួយ​វេជ្ជបណ្ឌិត ឬអ្នកជំនាញឲ្យបានទាន់ពេលវេលា៕

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត