ពាក់​ឡេន​ភ្នែក​ច្រើន ផ្តល់​ផលវិបាក​អ្វីខ្លះ​ដល់​អ្នក​?

ពាក់​ឡេន​ភ្នែក​ច្រើន ផ្តល់​ផលវិបាក​អ្វីខ្លះ​ដល់​អ្នក​?

​ការពា​ក់ឡេ​ន​ពិតជា​មើលទៅ​ស្អាត ហើយ​មាន​ភាព​ទាក់ទាញ​ខ្លាំងណាស់ ដោយសារ​តែ​វា​អាច​ធ្វើឱ្យ​ភ្នែក​អ្នក​មាន​ពណ៌ និង​មាន​ពន្លឺ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​នៅពេល​ដែល​អ្នក​ពាក់​ច្រើន នោះ​វា​នឹង​ផ្តល់​ផលវិបាក​ដល់​អ្នក​ខ្លាំង​ណាស់​។ តើ​វា​ផ្តល់​ផល​អាក្រក់​អ្វី​ខ្លះ​ដល់​ភ្នែក​អ្នក​?
 

​កញ្ជក់​ភ្នែក​ប្រែ​ពណ៌​
នៅពេល​ដែល​អ្នក​ពាក់​ឡេន​ដែល​មាន​ពណ៌​ចំរុះ​ច្រើន នោះ​ភ្នែក​របស់​អ្នក​ងាយ​នឹង​ប្រែ​ពណ៌​ណាស់ ដោយសារ​តែ​ឡេន​នោះ​នៅ​ជាប់​ភ្នែក​អ្នក​ក្នុង​រយៈពេល​យូរ ជា​ហេតុ​ដែល​អាច​ធ្វើឱ្យ​ពណ៌​ទាំងនោះ​ឆ្លង​ចូលទៅ​ក្នុង​កញ្ចក់ភ្នែក​អ្នក​យ៉ាង​ងាយ​។​

ភ្នែក​ចេញឈាម​
នៅក្នុងឡេន​មាន​សារធាតុ​គីមី​ជាច្រើ​ន ដូចនេះ​នៅពេល​ដែល​អ្នក​មិន​មាន​ទម្លាប់​ពាក់ ឬ មាន​អាការៈប្រតិក​ម្ម​ភ្នែក ឬ​អាកាសធាតុ​ប្រែប្រួល នោះ​ភ្នែក​អ្នក​អាច​នឹង​របួស ហើយ​ចេញ​ឈាម​បាន​នៅពេល​ដែល​អ្នក​ពាក់​វា​យូរ​ក្នុង​កែវភ្នែក​អ្នក​។​

មើលមិនឃើញ​
នៅពេល​ដែល​អ្នក​ពាក់​ឡេន​នេះ​យូរ នោះ​វា​នឹង​ប៉ះពាល់​ដល់​ភ្នែក​អ្នក​ណាស់ ដោយ​ធ្វើឱ្យ​ភ្នែក​អ្នក​ខ្វះ​អុកស៊ីសែន នោះ​ភ្នែក​អ្នក​នឹង​អាច​កើត​ជំងឺ​ផ្សេងៗ​បាន​យ៉ាង​ងាយ ជា​ហេតុ​ដែល​អាច​ធ្វើឱ្យ​អ្នក​មើល​មិន​ឃើញ​ជា​រៀងរហូត​។​

ជំងឺ​កញ្ចក់ភ្នែក​
នៅពេល​ដែល​អ្នក​ពាក់​យូរ វា​នឹង​ធ្វើឱ្យ​កញ្ចក់ភ្នែក​របស់​អ្នក​មាន​បញ្ហា ដែល​អាច​ធ្វើឱ្យ​វា​មាន​ជំងឺ​បាន ហើយ​ថែមទាំង​ធ្វើឱ្យ​វា​មិនអាច​ដំណើរការ​បាន​ល្អ​ទៀតផង ហើយ​សូម្បី​តែ​ទឹកភ្នែក​ក៏​មិនអាច​ដំណើរការ​បាន​ល្អ​ដែរ វា​អាច​បង្អាក់​មិនឱ្យ​មាន​ទឹកភ្នែក​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។