ក្រុមហ៊ុន កូហ្សេតែល លីមីធីត (អនឡាញ) បានរៀបចំដំណើរកម្សាន្ដ ទៅកាន់ខេត្ដមណ្ឌលគិរី

ភ្នំពេញ៖ ក្រុមហ៊ុន កូហ្សេតែល លីមីធីត (អនឡាញ) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៧ ហើយជាក្រុមហ៊ុន ផ្ដល់សេវាកម្មអ៊ីនធឺណែត ឈានមុនគេ និងដំបូងគេបង្អស់ ក្នុងព្រះរាជាណាចក្រកម្ពុជា​ ។ ក្រុមហ៊ុន អនឡាញ បានរៀបចំដំណើរកម្សាន្ដ ទៅកាន់ខេត្ដមណ្ឌលគីរី កាលពីថ្ងៃទី ០៧ ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០១៥ កន្លងទៅថ្មីៗនេះ។ 

បុគ្គលិកក្រុមហ៊ុន អនឡាញ ដែលមានប្រមាណជា ២៣០នាក់ បានចូលរួមដំណើរកម្សាន្ដនេះ ដែលមានរយៈពេល ២យប់ ៣ថ្ងៃ ដែលរៀបចំដោយក្រុមហ៊ុន អនឡាញ ដើម្បីលើកទឹកចិត្ដនិង ផ្ដល់ឱកាសឲ្យបុគ្គលិករបស់ខ្លួនទាំងអស់​ បានពង្រឹងទំនាក់ទំនង ជាមួយគ្នាកាន់តែល្អ និងដើម្បីជួប​ជុំគ្នា ពិសាអាហារ រីករាយជាមួយតន្ត្រី និងបានសម្រាក លំហែអារម្មណ៍បន្ទាប់ពីបានបំពេញ ការងារបានយ៉ាងល្អ កំឡុងឆ្នាំ ២០១៥នេះ។

យ៉ាងណាមិញនេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុន អនឡាញ ផ្ដួចផ្ដើមឲ្យមាន កម្មវិធីនេះឡើង ដោយកាលពីពេលកន្លងទៅនេះ ក្រុមហ៊ុន ធ្លាប់បានរៀបចំឲ្យមានពិធីជប់លៀងផ្សេងៗ និងដំណើរកម្សាន្ដសម្រាប់  បុគ្គលិកទៅកាន់ ខេត្ដព្រះសីហនុ ខេត្ដសៀមរាបជាដើម។​ ជាងនេះទៅទៀត  ក្រុមហ៊ុនតែងតែ រៀបចំនិង បង្កើតកម្មវិធីលើកទឹកចិត្ដបុគ្គលិករបស់ខ្លួន ជារៀងរាល់ឆ្នាំផងដែរ។

គួរបញ្ជាក់ថា  ក្រុមហ៊ុន កូហ្សេតែល លីមីធីត (អនឡាញ) គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណែត ឈានមុខគេ ក្នុងការផ្ដល់សេវាកម្មអ៊ីនធឺណែត ដល់បណ្ដាក្រុមហ៊ុន អាជីវកម្មធំៗ ក្រុមហ៊ុន ដូចជា ធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ មន្ទីរពេទ្យ ស្ថានទូតនានា ខណៈដែលសព្វថ្ងៃក្រុមហ៊ុនមាន បុគ្គលិកកំពុង បម្រើការងារទាំងអស់ចំនួន ៣០៨នាក់។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ ក្រុមហ៊ុន អនឡាញ តាមរយៈអាស័យដ្ឋាន៖ ផ្ទះលេខ ៦០ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទ  023 72 72 72 ឬតាមគេហទំព័រ  ឬ ៕

ដោយ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត