នារី​ម្នាក់​ឈប់​រថយន្តចាំ​មិត្ត​ភ​ក្តិ ច្រឡំដាក់​លេខ​ថយក្រោយ ជាន់​ហ្គា​​បុក​រះ​រថយន្ត​២​គ្រឿង

រាជ​ធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​​ម្នាក់​បើករថយន្ត​ទៅ​ឈប់​ចាំ​មិត្ត​ភ​ក្តិ​ចេញពី​ធ្វើការ​​ច្រឡំ​ដាក់​លេខ​ថយក្រោយ​​ហើយ​ជាន់​ហ្គា​បុក​រះ​រថយន្ត​២​គ្រឿង​បណ្តាល​ឲ្យ​ខូចខាត​រថយន្ត តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​ទេ ​កាលពី​វេលា​ម៉ោង​១​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ​វិច្ឆិកា​​ ​​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ១៦៩ ​​សង្កាត់​វាល់​វង ខណ្ឌ​៧​មក​រា ។

​សន្តិសុខ​ម្នាក់​ដែល​ឈរ​យាម​នៅ​ក្បែរ​កន្លែង​កើតហេតុ​ បាននិយាយ​ថា ​មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​ម៉ាក​ព្រូស ពណ៌​ស្ករ ពាក់​ស្លា​លលេ​ខ​ភ្នំពេញ​ 2AC-9556 បើកបរ​ដោយ​នារី​វ័យក្មេង​ម្នាក់ ​បាន​មកឈប់​រង់ចាំមិត្ត​ភ​ក្តិចេញពី​ធ្វើ​នៅ​ហាង​​ខារ៉ាអូខេ​ ​​​ស្រាប់តែ​ច្រឡំ​ដាក់​លេខ​ថយក្រោយ​ធ្វើ​ឲ្យ​រថយន្ត​​​ថយក្រោយ​យ៉ាង​លឿន​ទៅ​បុក​រះ​រថយន្ត​២​គ្រឿង​ចត​នៅ​មុខ​ក្រុមហ៊ុន​​បណ្តាល​ឱ្យ​ខូច​ក្រ​ពឹត​​ទាំង​២​គ្រឿង​​តែ​ម្តង ចំណែក​រថយន្ត​បង្ក​ខ្ទេច​គូទ​ខាងក្រោយ ។

ក្រោយ​ពេល​កើតហេតុ ​នារី​ជា​ម្ចាស់​រថយន្ត​បង្ក​បាន​ចុះ​​​ពីលើ​រថយន្ត​របស់​ខ្លួន​រួច​ប្រាប់​ថា ​ខ្លួន​គ្មាន​បំណង​ឡើយ​ ​គឺមក​ពី​រថយន្ត​របស់​គេ​ជាប់​លេខ​រ៉ឺ​យ៉ែ​ថយក្រោយ​ហើយ​គេច្រ​ឡំជាន់​ហ្គា​​​ស្រាប់​តែ​រថយន្ត​ថយ​ក្រោយ​​​បុក​រះ​បែប​នេះ​ ប៉ុន្តែ​កុំ​ឲ្យ​មានរឿង​វែង​ឆ្ងាយ​គេ​ចេញ​សងថ្លៃ​ខូចខាត​រថយន្ត​ទាំង​ពីរ​គ្រឿង​ដើម្បី​បញ្ចប់​រឿង ៕

នារី​ម្នាក់​ឈប់​រថយន្តចាំ​មិត្ត​ភ​ក្តិ ច្រឡំដាក់​លេខ​ថយក្រោយ ជាន់​ហ្គា​​បុក​រះ​រថយន្ត​២​គ្រឿង
នារី​ម្នាក់​ឈប់​រថយន្តចាំ​មិត្ត​ភ​ក្តិ ច្រឡំដាក់​លេខ​ថយក្រោយ ជាន់​ហ្គា​​បុក​រះ​រថយន្ត​២​គ្រឿង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត