ISIS បង្ហោះរូបភាព ឧបករណ៍ដែលធ្វើឲ្យ យន្តហោះរបស់ រុស្ស៊ី ផ្ទុះឆេះធ្លាក់ កាលពីពេលថ្មីៗនេះ ស្លាប់ ២២៤នាក់ (មានវីដេអូ)

ស៊ីរី៖ វាអាចជាការបន្ថែម កំដៅរឹតតែក្តៅថែមទៀត បន្ទាប់ពីក្រុមឥស្លាមជ្រុលនិយម ចុះផ្សាយរូបភាពមួយសន្លឹក នៅក្នុងទស្សនាវដ្តី ផ្សព្វផ្សាយរបស់ពួកគេ ដោយក្នុងនោះត្រូវ បានគេអះអាងថា គឺជាឧបករណ៍កែច្នៃ ដែលធ្លាប់បានធ្វើឲ្យ កាលពីពេលថ្មីៗនេះ។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា Dabiq ដែលជាទស្សនាវដ្តីផ្សព្វផ្សាយ របស់ក្រុមឥស្លាមជ្រុលនិយម ISIS បានចុះផ្សាយនូវរូបភាពមួយ ដែលបង្ហាញពីកំប៉ុង ភេសជ្ជៈប៉ូវកម្លាំង ១កំប៉ុង និងវត្ថុសម្រាប់ធ្វើឲ្យផ្ទុះ បូករួមជាមួយនឹង ចំណងជើងនៅពីក្រោម រូបភាពនោះថា “រូបភាព IED ដែលប្រើសម្រាប់ទម្លាក់ យន្តហោះដឹកអ្នកដំណើរ របស់រុស្ស៊ី” ដែលបានធ្វើឲ្យ មនុស្សជាច្រើនមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានចាត់ទុកថា នោះគឺជាមូលហេតុ ដែលនាំឲ្យយន្តហោះ KGL9268 របស់ក្រុមហ៊ុន អាកាសចរណ៍រុស្ស៊ី បានធ្លាក់នៅឯឧបទ្វីប Sinai នៃប្រទេសអេហ្ស៊ីប កាលពីចុងខែតុលាមុននេះ ដោយបានសម្លាប់ ជីវិតមនុស្សនៅលើនោះ សរុបទាំងអស់២២៤នាក់។

ISIS បង្ហោះរូបភាព ឧបករណ៍ដែលធ្វើឲ្យ យន្តហោះរបស់ រុស្ស៊ី ផ្ទុះឆេះធ្លាក់ កាលពីពេលថ្មីៗនេះ ស្លាប់ ២២៤នាក់ (មានវីដេអូ)
រូបភាពដែល ត្រូវបានអះអាងថា ជាឧបករណ៍សម្រាប់ បំផ្ទុះយន្តហោះដឹកអ្នកដំណើរ របស់រុស្ស៊ី

បន្ថែមពីនេះទៀត ទស្សនាវដ្តីមួយនោះ ក៏បានបញ្ជាក់ថា តាមពិតទៅក្រុម ISIS មានគម្រោងវាយប្រហារ ទៅលើយន្តហោះដែល ជាកម្មសិទ្ធិរបស់កងកម្លាំងចំរុះ ដែលដឹកនាំដោយសហរដ្ឋអាមេរិកនោះទេ តែក្រោយមកពួកគេក៏ប្តូរគោលដៅ ទៅជាប្រទេសរុស្ស៊ី វិញតែម្តង។ ហើយការបំផ្ទុះគ្រាប់បែកនេះទៀតសោត ក៏ដើម្បីជាការឆ្លើយតប ទៅនឹងទង្វើ ក៏ដូចជាការសម្រេចចិត្ត យ៉ាងរហ័សក្នុងលក្ខណៈបែបក្រអឺតក្រទម របស់ប្រទេស រុស្ស៊ី ដែលចាប់ផ្តើម វាយប្រហារតាមផ្លូវអាកាស ទៅលើក្រុមឧទ្ទាម ប្រឆាំងនឹងរដ្ឋាភិបាល លោក បាសា អាល់អាសាដ នាពេលកន្លងមកនោះ។

យ៉ាងណាមិញ គេនៅមិនទាន់ ដឹងច្បាស់នៅឡើយទេថា តើរូបភាពបង្ហាញពី ឧបករណ៍ទាំងនោះ ពិតជាកត្តានាំឲ្យ យន្តហោះដឹកអ្នកដំណើរ របស់រុស្ស៊ី ផ្ទុះឆេះធ្លាក់ពិតមែនឬយ៉ាងណា តែសម្រាប់រឿងដែល ប្រាកដនោះគឺថា ក្រុមឥស្លាមជ្រុលនិយម ISIS គឺជាអ្នកនៅពីក្រោយ នៃការផ្ទុះធ្លាក់ របស់យន្តហោះមួយគ្រឿងនោះ។

ISIS បង្ហោះរូបភាព ឧបករណ៍ដែលធ្វើឲ្យ យន្តហោះរបស់ រុស្ស៊ី ផ្ទុះឆេះធ្លាក់ កាលពីពេលថ្មីៗនេះ ស្លាប់ ២២៤នាក់ (មានវីដេអូ)
ប្រធានាធិបតីនៃ ប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន

ជុំវិញករណីនេះ លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីនៃ ប្រទេសរុស្ស៊ី បានថ្លែងថា “សកម្មភាពមួយនេះ គឺជាអំពើភេរវកម្ម និងជាទង្វើនៃការបង្កសង្រ្គាម ដូច្នេះហើយរុស្ស៊ីនឹងមិននៅស្ងៀមនោះទេ ដោយយើងនឹងតាមប្រមាញ់ និងបោសសំអាត ក្រុមភេរវករមួយនេះឲ្យទាល់តែបាន”។

គូសបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃមុននេះ បេសកកម្មវាយប្រហារតាមផ្លូវអាកាស ទៅលើតំបន់ Raqqa ប្រទេសស៊ីរី បានធ្វើឡើងជាហូរហែ ដោយក្នុងនោះគឺមានប្រតិបត្តិការរបស់កងកម្លាំងយោធាសហរដ្ឋអាមេរិក បារាំង និងរុស្ស៊ី ដែលជាអ្នកនាំមុខ ក្នុងការវាយប្រហារទាំងនេះ៕

ISIS បង្ហោះរូបភាព ឧបករណ៍ដែលធ្វើឲ្យ យន្តហោះរបស់ រុស្ស៊ី ផ្ទុះឆេះធ្លាក់ កាលពីពេលថ្មីៗនេះ ស្លាប់ ២២៤នាក់ (មានវីដេអូ)
ISIS បង្ហោះរូបភាព ឧបករណ៍ដែលធ្វើឲ្យ យន្តហោះរបស់ រុស្ស៊ី ផ្ទុះឆេះធ្លាក់ កាលពីពេលថ្មីៗនេះ ស្លាប់ ២២៤នាក់ (មានវីដេអូ)
ទិដ្ឋភាពក្រោយពេល ដែលយន្តហោះ KGL0268 បានធ្លាក់នៅឧបទ្វីប Sinai ប្រទេសអេហ្ស៊ីប

វីដេអូបង្ហាញពី សកម្មភាពពេលដែលយន្តហោះ KGL9268 ផ្ទុះឆេះពីលើអាកាស និងធ្លាក់ចុះមក៖

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត