បុរសម្នាក់ផ្ទុះជម្លោះ ជាមួយក្មេងស្ទាវ ទាញកាំភ្លើងបាញ់ ចំនួន៦គ្រាប់ ត្រូវចំជើង របួសធ្ងន់ម្នាក់

ភ្នំពេញ៖ ហេតុការណ៍បង្កជម្លោះមួយ រវាងបុរសម្នាក់ ដែលគេមិនស្គាល់អត្តសញ្ញាណ ជាមួយនឹងក្រុមក្មេងស្ទាវ រហូតដល់ថ្នាក់ផ្ទុះអាវុធ ចំនួន៦គ្រាប់ របួសធ្លាយជើងយុវជនម្នាក់ និងបាននាំគ្នា រត់គេចខ្លួនបាត់អស់។ សមត្ថកិច្ច មូលដ្ឋានប្រាប់ថា ហេតុការណ៍នេះ បានកើតឡើងនាម៉ោង ២០និង២០នាទី យប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ចំណុចផ្លូវរថភ្លើងភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅម៉ោងខាងលើមាន បុរសម្នាក់ អាយុជាង៣០ឆ្នាំ មានសៀត អាយកូមនៅចង្កេះ ជិះម៉ូតូ០១គ្រឿងម៉ាក សេ១២៥ ពណ៌ក្រហម ពេលជិះមកឈប់កន្លែង កើតហេតុ ក៏មានទំនាស់ ពាក្យសំដី ជាមួយក្មេងស្ទាវ ប្រហែល០៥នាក់ ហើយក្រុមក្មេងស្ទាវទាំងនោះ បានយកដាវកាប់លើ បុរសម្នាក់នោះ បណ្តាលឲ្យរងរបួស ស្រាប់តែបុរសនោះ បានដកកាំភ្លើង បាញ់ត្រូវជនសង្ស័យឈ្មោះ សាល ត្រូវចំជើង ហើយក៏រត់គេចខ្លួនទាំង សងខាងបាត់តែម្តង។

ក្រោយកើតហេតុ ក្រុមជនបង្ក បានបន្សល់ទុកម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CS-4449 និងគ្រាប់៩mm មិនទាន់មិនទាន់ផ្ទុះ ចំនួន០១គ្រាប់ រក្សាទុកនៅអាវុធហត្ថខណ្ឌ។ រីឯដាវចំនួន០៣ដើម និងសំបកគ្រាប់ត្រូវបានយក មករក្សាទុកនៅអធិការដ្ឋាន ខណ្ឌដូនពេញ៕

បុរសម្នាក់ផ្ទុះជម្លោះ ជាមួយក្មេងស្ទាវ ទាញកាំភ្លើងបាញ់ ចំនួន៦គ្រាប់ ត្រូវចំជើង របួសធ្ងន់ម្នាក់
បុរសម្នាក់ផ្ទុះជម្លោះ ជាមួយក្មេងស្ទាវ ទាញកាំភ្លើងបាញ់ ចំនួន៦គ្រាប់ ត្រូវចំជើង របួសធ្ងន់ម្នាក់
បុរសម្នាក់ផ្ទុះជម្លោះ ជាមួយក្មេងស្ទាវ ទាញកាំភ្លើងបាញ់ ចំនួន៦គ្រាប់ ត្រូវចំជើង របួសធ្ងន់ម្នាក់
បុរសម្នាក់ផ្ទុះជម្លោះ ជាមួយក្មេងស្ទាវ ទាញកាំភ្លើងបាញ់ ចំនួន៦គ្រាប់ ត្រូវចំជើង របួសធ្ងន់ម្នាក់
បុរសម្នាក់ផ្ទុះជម្លោះ ជាមួយក្មេងស្ទាវ ទាញកាំភ្លើងបាញ់ ចំនួន៦គ្រាប់ ត្រូវចំជើង របួសធ្ងន់ម្នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត