បុរសម្នាក់ខឹង និងឪពុកម្តាយ រត់ចេញពីផ្ទះបាត់២យប់ ស្រាប់តែគេឃើញ សពអណ្តែតទឹក ក្នុងស្ទឹងសិរីសោភ័ណ

បន្ទាយមានជ័យ៖ យុវជនម្នាក់ បានប្រកែកគ្នា និងឪពុកម្តាយបន្តិចបន្តួច រួចក៏រត់ចេញពីផ្ទះ បាត់អស់២ថ្ងៃ១យប់ ស្រាប់តែប្រជាពលរដ្ឋប្រទះឃើញ សពអណ្តែតទឹក ក្នុងស្ទឹងសិរីសោភ័ណ ហើមស្អុយ នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចស្ពានថ្មថ្មី ក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគបាលមូលដ្ឋាន ក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ាវ អ៊ីវឆាយ អាយុ២០ឆ្នាំ ម្តាយមាន ឈ្មោះ ហ៊ូ ហួង អាយុ៤៣ឆ្នាំ ឪពុកឈ្មោះ អ៊ាវ អ៊ីវសេង រស់នៅក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

បើតាមការអះអាង របស់ឪពុកម្តាយសព រងគ្រោះបានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុន ជនរងគ្រោះ បានឈ្លោះគ្នា និងម្តាយឪពុកបន្តិចបន្តួច ស្រាប់តែជនរងគ្រោះបានរត់គេច ចេញពីផ្ទះបាត់ពេលនោះ ឪពុកម្តាយបានតាមទៅ រកឃើញវិញសោះ សួរបងប្អូនញាតិក៏មិនដឹង ។

លុះនៅព្រឹកកើតហេតុ ស្រាប់តែប្រជាពលរដ្ឋ រស់នៅ តាមមាត់ស្ទឹងសិរីសោភ័ណ ប្រទះឃើញសពអណ្តែតទឹក នៅក្រោមស្ពានថ្មថ្មី ហើយប្រជាពលរដ្ឋបាន អូសយកមកច្រាំងដើម្បី ស្វែងរកឪពុកម្តាយ។

ក្រោយពីកើតហេតុរួច សមត្ថកិច្ចមួយក្រុម បានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យសព ក្រោយពីធ្វើការពិនិត្យ ហើយសមត្ថកិច្ច បានធ្វើការសន្និដ្ឋានថា សពនេះមិនទាន់ដឹងអំពីមូលហេតុនៃ ការស្លាប់របស់ជនរងគ្រោះឡើយ ព្រោះសពវាមានសភាពហើមខ្លាំង និងមានក្លិនស្អុយ ខ្លាំងទៀតផង ។

ក្រោយពីពិនិត្យសពរួច សមត្ថកិច្ចបានធ្វើការប្រគល់សព ទៅឲ្យម្តាយឪពុកដើម្បី ចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះសពតែម្តង៕

បុរសម្នាក់ខឹង និងឪពុកម្តាយ រត់ចេញពីផ្ទះបាត់២យប់ ស្រាប់តែគេឃើញ សពអណ្តែតទឹក ក្នុងស្ទឹងសិរីសោភ័ណ
បុរសម្នាក់ខឹង និងឪពុកម្តាយ រត់ចេញពីផ្ទះបាត់២យប់ ស្រាប់តែគេឃើញ សពអណ្តែតទឹក ក្នុងស្ទឹងសិរីសោភ័ណ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត